ព័ត៌មានអន្ដរជាតិ
វៀតណាម ជាប់លេខ ២ នៅអាស៊ីជាគោលដៅទេសចរណ៍ថ្ងៃចូលឆ្នាំថ្មី
វេទិកាទេសចរណ៍ 12Go បានកំណត់ប្រទេសវៀតណាម គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតទី ២ នៅអាស៊ីសម្រាប់អ្នកធ្វើដំណើរមកពីគ្រប់ទិសទីដើរលេងកម្សាន្តក្នុងថ្ងៃចូលឆ្នាំថ្មី ។
ចំណែកចំពោះចំណាត់ថ្នាក់កំពូលទាំង ១០ គឺថៃឈរលើហ្វីលីពីន ខណៈឥណ្ឌា និងកម្ពុជា តាមពីក្រោយវៀតណាម ដោយក្នុងនោះទីក្រុង Sa Pa ត្រូវបានណែនាំជាកន្លែងសម្រាកក្នុងរដូវរងាល្អបំផុតសម្រាប់ក្រុមគ្រួសារ ខណៈទីក្រុងហាណូយ គឺជាទិសដៅសម្រាប់អ្នកផ្សងព្រេងទោល ។

ក្រៅពីទីក្រុង Sa Pa នៅមានទីក្រុងទាក់ទាញផ្សេងៗទៀតដូចជា Da Nang និងក្រុងហូជីមិញ សុទ្ធតែមានដើមឈើធំៗ មានភាពសម្បូរបែប មានផ្សារទំនើបធំៗ រួមជាមួយការតុបតែងលម្អ ចាប់ពីអំឡុងបុណ្យណូអែល រហូតដល់ចូលឆ្នាំសកល ។
ដោយឡែក សម្រាប់ទិសដៅផ្សេងទៀតនៅក្នុងបញ្ជីដែលមានអ្នកដំណើរកម្សាន្តក្នុងរដូវចូលឆ្នាំថ្មីក៏រួមមាន ឥណ្ឌូណេស៊ី ស្រីលង្កា ឡាវ ម៉ាឡេស៊ី និងជប៉ុនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


