ព័ត៌មានជាតិ
ក្រសួងការងារ ស្នើ ចិន ពង្រីកកញ្ចប់ជំនួយសម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេស
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំឲ្យរដ្ឋាភិបាលចិន ពិនិត្យលទ្ធភាពពង្រីកការជួយជ្រោមជ្រែងលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត។ នេះជាការលើកឡើងរបស់ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងដំណើរទស្សនកិច្ចរបស់ លោក Wu Yan អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។

លោកបន្ថែមថា «បន្ថែមពីលើនេះ ខ្ញុំសូមស្នើឲ្យមិត្តចិន ពិនិត្យលទ្ធភាពធ្វើយ៉ាងណាពង្រីកការជួយជ្រោមជ្រែងមកលើការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត។…ទាំងនេះ(ដំណើរទស្សនកិច្ច) បង្ហាញឲ្យឃើញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។ សម្រាប់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនួយរបស់ចិនលើការបណ្ដុះបណ្ដាលបច្ចេកទេសគឺជាការគាំទ្រដ៏សំខាន់សម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេស ដើម្បីពង្រឹងគុណភាព និងសមត្ថភាព នៃការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។

ជាការឆ្លើយតប លោក Wu Yan អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ពីលទ្ធភាព នៃការពិនិត្យលើសំណើ និងបន្តប្ដេជ្ញាជួយជ្រោមជ្រែងលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ដើម្បីជាឧត្ដមប្រយោជន៍ជូនពលរដ្ឋកម្ពុជាដែលនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោកបញ្ជាក់ថា «ក្នុងនាមរដ្ឋាភិបាលចិន លោកនឹងខិតខំធ្វើយ៉ាងណាឲ្យកិច្ចសហការរវាងប្រទេសទាំងពីរលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើងថែមទៀត»។ បន្ថែមពីនេះ លោកអនុរដ្ឋមន្ត្រី ក៏បានកោតសរសើរពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជា ធ្វើឲ្យវិទ្យាស្ថានមានឈ្មោះបោះសំឡេងមកទល់សព្វថ្ងៃនេះ។
ដោយឡែក លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេស បានទទួលសម្ភារៈជាច្រើនពីភាគីចិនសម្រាប់បម្រើលើតម្រូវការបណ្ដុះបណ្ដាលនៅវិទ្យាស្ថាននេះផងដែរ។ ថ្នាក់ដឹកនាំទាំងអស់ វាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងទាំងនេះ ហើយរាល់ជំនួយរបស់ភាគីចិន ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិទ្យាស្ថាន។
លោកបានបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសគឺជាកន្លែងបណ្ដុះបណ្ដាលមួយដ៏សំខាន់នាពេលបច្ចុប្បន្ន ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានឱកាសការងារល្អ និងមានសមត្ថភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការការងារនៅកម្ពុជាបច្ចុប្បន្ន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


