ព័ត៌មានអន្ដរជាតិ
អ្នកនិយមទទួលទានក្តាមឆៅ មើលវីដេអូនេះហើយអាចលែងចង់រហូត
នារីវ័យក្មេងម្នាក់ក្នុងប្រទេសថៃ បានបង្ហោះឃ្លិបព្រមានអ្នកនិយមចូលចិត្តញ៉ាំក្តាមឆៅឬយកទៅភ្លាជាអាហារ បន្ទាប់ពីនាងបកវាចេញរួចរាល់ ស្រ្តីរូបនេះបានរកឃើញសត្វដែលមានលក្ខណៈស្រដៀងនឹងដង្កូវ និងប៉ារ៉ាស៊ីតវារចេញពីក្ដាមរវាមពេញចាន។

កាលពីថ្ងៃ២២ ធ្នូ ឆ្នាំ២០២៣ អ្នកប្រើប្រាស់គណនី TikTok ដែលមានឈ្មោះថា boss_posh បានបង្ហោះវីដេអូឃ្លិប ពេលនាងបកក្តាមស្រស់ ឬឆៅមកញ៉ាំភ្លាមៗ។ ប៉ុន្តែក្រោយមកបានឃើញសត្វស្រដៀងនឹងប៉ារ៉ាស៊ីតជាច្រើនក្បាលលូនចេញពីស្នូកក្តាម។ ក្នុងនោះ អ្នកប្រើប្រាស់គណនី TikTok រូបនេះក៏បានបញ្ជាក់ដែរថា “សូមព្រមានសម្រាប់អ្នកចូលចិត្តញ៉ាំក្តាមឆៅ វាមើលស្រៀវណាស់”។
ទោះយ៉ាងណាក៏ដោយ ក្នុងឃ្លិបដដែលនោះគេអាចឃើញស្ត្រីរូបនោះបកក្តាមឆៅហើយដាក់លើចាន។ បន្ទាប់មកមានសត្វដែលមើលទៅដូចជាដង្កូវ ឬប៉ារ៉ាស៊ីតលូនចេញពីស្នូកក្តាម។ ធ្វើឲ្យអ្នកទស្សនាឃ្លិប និងម្ចាស់ឃ្លិបដែលបង្ហោះមានអារម្មណ៍ព្រឺសម្បុរមិនហ៊ានទទួលទានក្តាមឆៅនោះទៀតទេ។
ទាក់ទងនឹងបញ្ហានេះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានចូលមកបញ្ចេញមតិខុសៗគ្នាថា សត្វដែលលូនចេញពីក្តាមឆៅ គឺជាពពួកប៉ារ៉ាស៊ីតរបស់ក្តាម។ អ្នកខ្លះថាវាជាក្តាម។ លើសពីនេះ ក៏មានព័ត៌មានបន្ថែមថា ក្តាមដែលម្ចាស់ឃ្លិបចែករំលែកនោះ គឺជាក្តាមស្រែ។ មនុស្សជាច្រើនបានផ្តល់អនុសាសន៍ថា ត្រូវស្ងោរមុនពេលញ៉ាំដើម្បីឲ្យវាមានសុវត្ថិភាព។ ជាពិសេសក្នុងឃ្លិបរបស់នាងក៏ត្រូវគេចាត់ទុកជាការព្រមានមួយ សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារឆៅ គួរតែចម្អិនម្ហូបជាមុនសិន ដើម្បីសុវត្ថិភាពក្នុងការញ៉ាំនិងកុំឲ្យមានមេរោគចូលទៅក្នុងខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព Thaiger
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


