KPT+
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតឆ្នើម៥០នាក់
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជ្រើសរើសនិស្សិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៣០០នាក់ និងផ្តល់អាហារូបករណ៍១០០% ដល់និស្សិត៥០នាក់ និង៥០% សម្រាប់និស្សិតនារីតាមលក្ខខណ្ឌរបស់វិទ្យាស្ថាន។ អាហារូបករណ៍នេះ មានរយៈពេល៤ឆ្នាំ និងស្ថិតក្រោមការវាយតម្លៃការសិក្សារបស់និស្សិតម្នាក់ៗ។ នេះបើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថាន។

មុខជំនាញដែលវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជ្រើសរើសសម្រាប់និស្សិត ៣០០នាក់ មានដូចជា៖
ក.ឯកទេសសំណង់សាធារណការ
- ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ
- ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់
ខ.ឯកទេសគ្រប់គ្រងការដឹកជញ្ជូន និងភស្តុភារកម្ម
- ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក
- ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់
គ.ឯកទេសនាវាចរណ៍
- ជំនាញបើកបរនាវា
- ជំនាញម៉ាស៊ីននាវា

ចំពោះជំនាញខាងលើ មានតម្លៃ ៦០០ដុល្លារក្នុងមួយឆ្នាំ។ សម្រាប់អត្ថប្រយោជន៍វិញ និស្សិត អាចចុះអនុវត្តផ្ទាល់នៅតាមការដ្ឋានសាងសង់ផ្លូវ ស្ពាន កំពង់ផែ សហគ្រាសជាតិ និងអន្តរជាតិដែលជាដៃគូសហការរបស់វិទ្យាស្ថាន។ បន្ថែមលើនេះ និស្សិតដែលមានសមត្ថភាព និងជំនាញច្បាស់លាស់ អាចប្រឡងចូលជាមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័ននានា។ និស្សិត ក៏មានឱកាសទទួលបានអាហារូបករណ៍បន្តការសិក្សានៅបរទេស និងឱកាសផ្លាស់ប្តូរការសិក្សាជាមួយដៃគូសហការរបស់វិទ្យាស្ថានថែមទៀត។
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមបើក និងទទួលពាក្យ ប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ នៅការិយាល័យសិក្សា ជាន់ផ្ទាល់ដីនៃអាគារវិទ្យាស្ថាន និងឈប់ទទួលពាក្យនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ