ព័ត៌មានអន្ដរជាតិ
លម្អិតពិធីរៀបអភិសេករបស់ព្រះរាជបុត្រព្រុយណេ Abdul Mateen នៅដើមឆ្នាំ២០២៤
តាមការប្រកាសជាផ្លូវការរបស់ព្រះបរមរាជវាំង និងជាព្រះរាជបញ្ជារបស់ព្រះចៅស៊ុលតង់ Hassanal Bolkiah កាលដើមខែតុលា ទ្រង់ប្រកាសពិធីរៀបអភិសេករបស់បុត្រា Abdul Mateen និងអនាគតភរិយា Anisha Isa Kalebic ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២៤។

ព្រមជាមួយគ្នានោះថែមទៀត សារព័ត៌មានក្នុងស្រុករាយការណ៍ថា ពិធីអភិសេកនេះមានរយៈពេល ១០ ថ្ងៃ ហើយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤។
ទោះយ៉ាងណាក៏ដោយ មិនខុសពីព្រះពីពិធីអភិសេកមុនៗនោះទេ ជាកិច្ចដំបូងព្រះរាជបុត្រាអង្គនេះនិងអនាគតភរិយា ត្រូវតែគោរពតាមបែបពិធីសាសនាឥស្លាមជាមុនសិន។ បន្ទាប់មក ពិធីអាពាហ៏ពិពាហ៌នឹងត្រូវធ្វើឡើងភ្លាមៗ ឬហៅថា ពិធីអភិសេកដ៏ឧឡារិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែមករា។ ពិធីរៀបអភិសេកនឹងបញ្ចប់ដោយការបើកបង្ហាញព្រះភ័ក្របុត្រា Abdul Mateen និងភរិយា នៅថ្ងៃទី ១៤ ខែមករា ដោយប្រារព្ធឡើងនៅឯព្រះបរមរាជបវាំង Istana Nurul Iman ជាផ្លូវការរបស់ស្តេចស៊ុលតង់ ក្រោមវត្តមានសែរាជវង្សពីប្រទេសផ្សេងៗ និងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេស។
ដូចករណីនៃពិធីអភិសេករបស់សែរាជវង្សភាគច្រើន គូស្នេហ៍រាជវង្សថ្មីថ្មោងនឹងត្រូវចាប់ផ្តើមដង្ហែក្បួនឆ្លងកាត់ទីក្រុង Bandar Seri Begawan រដ្ឋធានីនៃប្រទេសព្រុយណេ ជាមួយនឹងពិធីជប់លៀងអាហារពេលល្ងាចនៅថ្ងៃទី ១៥ ខែមករា ក្នុងថ្ងៃបញ្ចប់ពិធី។
យ៉ាងណាមិញ បច្ចុប្បន្ននេះ គេមិនទាន់ដឹងថាតើបញ្ជីរាយនាមផ្លូវការរបស់ពិធីអភិសេកនឹងត្រូវចែករំលែកដល់សាធារណជនទេ ប៉ុន្តែគេអាចសន្មត់បានថា ពិធីទទួលនេះនឹងមានការចូលរួមដោយឥស្សរជនសាធារណៈសំខាន់ៗដទៃទៀត, អ្នកនយោបាយ និងគ្រួសាររាជវង្សក្នុងប្រទេសផ្សេងទៀត។
សូមបញ្ចាក់ដែរថា ព្រះអង្គម្ចាស់ Mateen និង Anisha ដែលជាចៅស្រីរបស់ទីប្រឹក្សាពិសេសរបស់ស្ដេចស៊ុលតង់ Hassanal Bolkiah គឺ Pehin Dato Isa ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនឆ្នាំ។ គូស្នេហ៍មួយគូនេះធ្លាប់ត្រូវបានគេឃើញក្នុងពិធីភ្ជាប់ពាក្យជាផ្លូវការជាច្រើនជាមួយគ្នា ពិសេសបំផុតរួមទាំងពិធីទទួលភ្ញៀវក្នុងពិធីក្នុងពិធីរៀបអភិសេករបស់ព្រះនាង Azemah Ni’matul Bolkiah ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


