ព័ត៌មានអន្ដរជាតិ
សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់
នាប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងព័ត៌មានថា ព្រះអង្គម្ចាស់នៃប្រទេសព្រុយណេ Abdul Mateen នឹងព្រះរាជទានអំណោយក្នុងថ្ងៃអភិសេករបស់ទ្រង់ជាស្បែកជើងដល់អនាគតព្រះនាងនៅប្រទេសវៀតណាម។

ក្នុងអំឡុងពេលដ៏ពិសេសមួយទៅកាន់ប្រទេសវៀតណាមលើកនេះ រាជបុត្រាអង្គនេះក៏ត្រូវបានគេដឹងថាទ្រង់នាំយកស្បែកជើងកែងចោតដែលមានតម្លៃដល់ទៅ ១៧ លានដុល្លារអាមេរិក ដែលជា “អំណោយអាពាហ៍ពិពាហ៍” សម្រាប់មនុស្សស្រីណាដែលពាក់ក្នុងថ្ងៃពិសេស។
យ៉ាងណាមិញ បន្ទាប់ពីព័ត៌មាននេះត្រូវបានបង្ហោះ អ្នកនិយមលេងអ៊ីនធឺណិតបានបង្ហាញការភ្ញាក់ផ្អើល និងរំភើបចំពោះវិធីជ្រើសរើសភរិយាដ៏ពិសេសនេះនៅលើបណ្ដាញសង្គម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រវៀតណាមក៏បានប្រដូចរឿងនេះទៅនឹងវិធីសាកល្បងបែបកំប្លែង នាសម័យថ្មីរបស់ព្រះអង្គម្ចាស់ដ៏សង្ហាទៅនឹងរឿងនិទានផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កាលដែលទ្រង់យាងទៅទីក្រុងហាណូយ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ថា គ្រាន់តែជាពាក្យចចាមអារ៉ាមមិនច្បាស់លាស់។ ជាពិសេស នៅពេលព័ត៌មានត្រូវបានផ្សព្វផ្សាយ ព្រះអង្គ និងបិតារបស់ទ្រង់គឺស្តេច Hassanal Bolkiah កំពុងធ្វើដំណើរទៅចក្រភពអង់គ្លេស។ លើសពីនេះ ស្បែកជើងដែលទ្រង់ជ្រើសរើសជាព្រះនាង ក៏ត្រូវបានពិភពអនឡាញបង្ហាញយ៉ាងច្បាស់ថា ជាផលិតផលម៉ាកយីហោស្បែកជើងប្រណិតនៅឌូបៃឯណោះ។

ស្បែកជើងកែងខ្ពស់ត្រូវបានផលិតជាចម្បងពីស្បែកគ្របដណ្ដប់ដោយសូត្រ មាស និងពេជ្រ Jada Dubai ដែលមានតម្លៃរហូតដល់១៧លានដុល្លារអាមេរិក ។ មកដល់ពេលបច្ចុប្បន្ន Passion Diamond នៅតែឈរឈ្មោះជាកំពូលស្បែកជើងដែលថ្លៃបំផុតក្នុងពិភពលោក។ នៅឆ្នាំ ២០១៨ នៅពេលដែលម៉ាកយីហោនេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ពេជ្រ Passion ធ្លាប់បានធ្វើឲ្យទីផ្សារក្ដៅគគុកដោយសារតែភាពប៉ិនប្រសប់ និងសិល្បៈហត្ថកម្មដ៏ស្រស់ស្អាតរបស់វា។ លើសពីនេះក្នុងអំឡុងពេលនៃដំណើរការបង្កើត អ្នករចនាបានប្រើពេជ្រ១០០ការ៉ាត់ ជាមួយនឹងពេជ្រសរុបចំនួន ២៣៦ គ្រាប់។ ជាពិសេសដើម្បីបង្កើនភាពទាក់ទាញ សិប្បករក៏បានបន្ថែមត្បូងដ៏ល្អឥតខ្ចោះ១៥ ការ៉ាត់នៅជិតម្រាមជើងផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រាជបុត្រ Mateen រាយមន្តស្នេហ៍ដល់ ឥណ្ឌូណេស៊ី ក្រោយអមស្ដេចស៊ុលតង់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


