ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ពីផែនការជោគជ័យពេញមួយឆ្នាំ ២០២៣ លើសមរភូមិប្រយុទ្ធជាមួយ អ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃអង្គារបានចេញមកបញ្ជាក់ពីការសម្រេចបានផែនការដោយជោគជ័យរបស់កងកម្លាំងរុស្ស៊ីទៅលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែនពេញមួយឆ្នាំ ២០២៣ ។

ថ្លែងនៅឯកិច្ចប្រជុំក្នុងទីក្រុងមូស្គូ លោក Shoigu បានលើកឡើងថា ការបង្អាក់ប្រតិបត្តិការវាយបកធ្ងន់ៗពីសំណាក់កម្លាំងទ័ពរបស់អ៊ុយក្រែនកាលពីឆ្នាំ ២០២៣ គឺជាការធ្វើតេស្តដ៏សំខាន់ និងជាជោគជ័យដ៏ក្រាស់ក្រែលរបស់កងកម្លាំងរុស្ស៊ីនៅលើសមរភូមិប្រយុទ្ធ ។
ទន្ទឹមនោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា ការបង្កើតប្រព័ន្ធខែលការពារដ៏រឹងមាំ និងប្រសិទ្ធភាព, គ្រប់អង្គភាពយោធាសុទ្ធសឹងតែមានកម្លាំងទ័ពពេញដោយសមត្ថភាពប្រយុទ្ធ ក៏ដូចជាមានទាំងទំនុកចិត្ត និងភាពក្លាហាន រួមជាមួយគ្រឿងសឹកទំនើបៗ និងផ្ដល់ទៅឲ្យទាហានកាន់ពេញដៃ ទើបរុស្ស៊ីទប់មិនឲ្យអ៊ុយក្រែនបុកធ្លាយក្នុងប្រតិបត្តិការវាយបកកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ដោយសារតែសកម្មភាព ក៏ដូចជាការតាំងចិត្តដ៏អង់អាច និងម៉ឺងម៉ាត់ពីសំណាក់កងកម្លាំងការពារជាតិមាតុភូមិដែលបានធានាដល់សន្តិសុខក្នុងប្រទេស ជាពិសេសគឺការពារប្រជាពលរដ្ឋរបស់ខ្លួនមិនឲ្យរងផលប៉ះពាល់ពីភ្លើងសង្គ្រាមមួយនេះឡើយ ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈលោកប្រធានាធិបតី Volodymr Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ អ៊ុយក្រែន បើកការវាយប្រហារតាមអាកាសលើភាគខាងលិច រុស្ស៊ី សម្លាប់មនុស្ស ២១ នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


