សុខភាព
៧ ចំណុចគួរដឹងទាក់ទងនឹងការរួមភេទ
ការសិក្សាជាច្រើនបានរកឃើញថា រួមភេទមានសារៈសំខាន់ដល់សុខភាពមនុស្សគ្រប់គ្នា។ ការសិក្សាខ្លះបានលើកឡើងថា រួមភេទអាចជួយឲ្យយើងរស់នៅបានយូរ ដោយសាររួមភេទផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព។
១. កាត់បន្ថយហានិភ័យជំងឺបេះដូង
ការសិក្សាជាច្រើនបានបង្ហាញថា រួមភេទញឹកញាប់មានទំនាក់ទំនងនឹងការរស់នៅបានយូរ ឬអាយុវែង។ អ្នកស្រាវជ្រាវជឿថាអាចជួយបន្ថយហានិភ័យជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផ្សេងៗទៀត។
២. រក្សាលំនឹងកម្រិតអ័រម៉ូន
រួមភេទអាចជួយឲ្យកម្រិតអ័រម៉ូនមានលំនឹង ល្អសម្រាប់សុខភាព ដូចជា វដ្ដរដូវទៀងទាត់ និងបន្ថយអាការៈពេលអស់រដូវ។
៣. បន្ថយអាការៈឈឺក្បាល និងការឈឺចាប់រាងកាយ
ទោះបីការរួមភេទមើលទៅដូចជាមិនទាក់ទងនឹងអាការៈឈឺក្បាល ប៉ុន្តែតាមពិត រួមភេទអាចជួយបន្ថយអាការៈនេះបានដែរ។ នេះមកពីពេលរួមភេទ រាងកាយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន (oxytocin) ដែលអ័រម៉ូននេះជួយកាត់បន្ថយការឈឺចាប់។
៤. កាត់បន្ថយស្ត្រេស និងបញ្ចុះសម្ពាធឈាម
ផលប្រយោជន៍មួយទៀតនៃអ័រម៉ូនអុកស៊ីតុស៊ីន គឺជួយបន្ធូរអារម្មណ៍បាន។ ការសិក្សាទៅលើកណ្ដុរបានបង្ហាញថា អ័រម៉ូននេះមានឥទ្ធិពលប្រឆាំងនឹងអ័រម៉ូនករទីសូល (cortisol) ដែលជាអ័រម៉ូនស្ត្រេស។ ម៉្យាងទៀត ការរួមភេទក៏ជួយឲ្យគេងលក់ស្រួលផងដែរ។
៥. បន្ថយហានិភ័យមហារីកក្រពេញប្រូស្តាត
នៅឆ្នាំ២០១៣ អ្នកស្រាវជ្រាវអូស្ត្រាលីបានចេញផ្សាយការសិក្សាមួយបង្ហាញថា ការបញ្ចេញទឹកកាមញឹកញាប់ចន្លោះអាយុពី ២០ ទៅ ៥០ ឆ្នាំគឺមានភាគរយតិចដែលអាចវិវត្តជំងឺមហារីកក្រពេញប្រូស្តាត។
៦. ប្រឆាំងជំងឺផ្ដាសាយ
ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Wilkes បានបង្ហាញថា អ្នកដែលរួមភេទពីរដងក្នុងមួយសប្ដាហ៍តែងមានអង់ទីករ IgA ច្រើនជាងអ្នករួមភេទតិចជាងម្ដងក្នុងមួយសប្ដាហ៍ ហើយអង់ទីករ IgA គឺជាប្រព័ន្ធភាពស៊ាំជួរមុខ ដែលអាចការពារយើងពីជំងឺផ្ដាសាយបាន។
៧. ដុតកាឡូរី
រួមភេទ ក៏ដូចការហាត់ប្រាណដែរ គឺអាចដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរី។ ជាមធ្យម រត់រយៈពេល ៣០ នាទី អាចដុតបំផ្លាញកាឡូរីសម្រាប់ស្ត្រីបាន ២១៣ កាឡូរី និងសម្រាប់បុរស ២៧៦ កាឡូរី។ ឯរួមភេទវិញ អាចដុតកាឡូរី ៦៩ កាឡូរីសម្រាប់ស្ត្រី និង ១០១ កាឡូរីសម្រាប់បុរស ក្នុងរយៈពេលដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖ញ៉ាំសាច់ត្រីអាចជួយស្រ្តីវ័យចំណាស់ ការពារខួរក្បាលពីបញ្ហាបង្កដោយខ្យល់ពុលបាន
ចុចអាន៖តើអ្នកជំងឺទឹកនោមផ្អែម គួរគប្បីតាមដានជាតិស្ករដោយខ្លួនឯងបែបណាទើបល្អ?
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
នយោបាយ៥ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក