កីឡា
កីឡាករ ៦ រូប ហ៊ានរួមភេទមុនការប្រកួតមកដល់
ការមានសកម្មភាពផ្លូវភេទ មុនពេលពួកគេចូលរួមប្រកួត តែងតែជារឿងដែលមិនគួរសម្រាប់កីឡា។ មនុស្សជាច្រើនបាននិយាយថា ការរួមភេទដ៏ស្រើបស្រាលជាមួយដៃគូរបស់ពួកគេ គឺមិនត្រូវបានលើកទឹកចិត្តនៅមុនពេលនៃការប្រកួតដ៏ធំ ការប្រណាំង ឬសូម្បីតែការប្រយុទ្ធ។ ទោះជាយ៉ាងណា កីឡាដ៏អស្ចារ្យទាំង ៦ នាក់នេះជឿផ្ទុយពីនេះ ហើយនិយាយថាវាធ្វើឱ្យប្រសើរឡើងនូវការសម្តែងរបស់ពួកគេ។
កីឡាករវាយកូនបាល់ Nick Kyrgios
កីឡាករវាយកូនបាល់សញ្ជាតិអូស្ត្រាលីរូបនេះ មានមិត្តស្រីជាច្រើន ហើយបច្ចុប្បន្នកំពុងណាត់ជួបជាមួយតារាម៉ូដែលខោក្នុង Costeen Hatzi ដែលតែងតែចូលរួមជាមួយគាត់ក្នុងដំណើរកម្សាន្ត។

គាត់បានពន្យល់ថា «ជាមួយមិត្តស្រីដំបូងរបស់ខ្ញុំ ខ្ញុំនៅឆ្ងាយពីនាងរយៈពេលប្រាំមួយខែក្នុងពេលតែមួយ។ នៅពេលដែលអ្នកព្យាយាមក្នុងការប្រកួតកម្រិតខ្ពស់បំផុត អ្នកចាប់ផ្តើមនឹកនរណាម្នាក់ដូចជាអារម្មណ៍ ផ្លូវកាយ ហើយវាក្លាយជាការខកចិត្តផ្លូវភេទ។ ខ្ញុំនៅទីលាន ហើយខ្ញុំមិនអាចលេងបានទេ ព្រោះខ្ញុំមានអារម្មណ៍ផ្លូវភេទ អ្នកប្រាកដជាយល់អ្វីដែលខ្ញុំចង់និយាយ។»
Ronaldonho
វីរបុរសក្លិប Barcelona លោក Ronaldinho មានភាពល្បីល្បាញដោយសាររបៀបរស់នៅរបស់គេ។ លោកបាននិយាយទៅកាន់ទស្សនាវដ្ដី Playboy ក្នុងឆ្នាំ ២០១៣ ថា «ក្នុងអំឡុងពេលខ្ញុំនៅ Barcelona ខ្ញុំតែងតែរួមភេទមុនពេលប្រកួត។ វាមិនមែនជាបញ្ហាទេ ប៉ុន្តែជាអត្ថប្រយោជន៍មួយ ព្រោះវាធ្វើឱ្យខ្ញុំសប្បាយចិត្តជាងមុន មុនពេលខ្ញុំលេងនៅលើទីលាន។»

កីឡាការិនីកីឡាកាស Ronda Rousey
នៅពេលដែលនាងស្ថិតនៅក្រោមស្ថាប័នកីឡាប្រដាល់ដាក់ទ្រុង UFC កីឡាការិនី Ronda Rousey បានសារភាពថា នាងបានចំណាយពេលសម្រាប់ការរួមភេទឱ្យបានច្រើនតាមដែលអាចធ្វើទៅបានមុនពេលឈានជើងចូលទៅក្នុងសង្វៀន Octagon ។ នាងបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១២ នៅឯ Showtime ថា «ខ្ញុំមានន័យថាសម្រាប់មនុស្សស្រី វាបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូនរបស់អ្នក ដូច្នេះខ្ញុំព្យាយាមរួមភេទឱ្យបានច្រើនតាមដែលអាចធ្វើទៅបានមុនពេលប្រកួត។»

កីឡាករ John Daly
កីឡាករវាយកូនហ្គោល Hellraiser Daly បានសារភាពថា ការរួមភេទធ្វើឲ្យហ្គេមរបស់គាត់ប្រសើរឡើង។ គាត់បានប្រាប់ USA Today ក្នុងឆ្នាំ ២០១៦ ថា «ខ្ញុំជាអ្នកចូលចិត្តការរួមភេទ ប៉ុន្តែខ្ញុំជាមនុស្សស្មោះត្រង់។ អ្នកនៅស្មោះត្រង់នឹងខ្ញុំ ខ្ញុំនឹងនៅស្មោះត្រង់ជាមួយអ្នក។ ការរួមភេទគឺជារឿងដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។ វាមិនមានរយៈពេលយូរគ្រប់គ្រាន់ទេ។ ខ្ញុំនឹងនិយាយវា។ វាគឺជាអារម្មណ៍ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។»

កីឡាករ Ronaldo ប្រេស៊ីល
បើនិយាយពីភាពតានតឹងមុនការប្រកួត អតីតតារាប្រេស៊ីល Ronaldo មានវិធីមួយទៀតក្នុងការបន្ធូរអារម្មណ៍ខ្លួនឯង។ ទោះជាយ៉ាងណា គាត់បានទទួលស្គាល់ថា វាបានធ្វើឱ្យគាត់អស់មានថាមពលបន្តិចហើយ។ Ronaldo ធ្លាប់បានប្រាប់ Sport ថា “គ្មាននរណាម្នាក់អាចបញ្ជាក់ថា ការរួមភេទប៉ះពាល់ដល់ការទម្រង់លេងនៅលើទីលាននោះទេ។ ការសម្រេចកាមដោយខ្លួនឯង គឺកាន់តែនឿយហត់។»

លោក George Best
នៅមុនថ្ងៃនៃការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Man Utd ទល់នឹង Leeds អតីតកីឡាករ Lotario Best ត្រូវគេចាប់បានថាបានរួមភេទជាមួយនារីម្នាក់ដែលគាត់បានជួបនៅលើជណ្តើរសណ្ឋាគារ។ លើកនេះវាប៉ះពាល់ដល់ការប្រកួតរបស់គាត់៕

ប្រភព៖ Thesun
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


