សុខភាព
ញ៉ាំសាច់ត្រីអាចជួយស្រ្តីវ័យចំណាស់ ការពារខួរក្បាលពីបញ្ហាបង្កដោយខ្យល់ពុលបាន
ការសិក្សាមួយបានបញ្ជាក់ថា ការញ៉ាំសាច់ត្រីឬសាច់សត្វដែលមានសំបកអាចជួយដល់ស្ត្រីវ័យចំណាស់ទទួលបានអាស៊ីដខ្លាញ់អូមេហ្គា ៣ ដើម្បីប្រឆាំងនឹងផលប៉ះពាល់ដោយខ្យល់ពុលមកលើខួរក្បាល។

បើយោងតាមការចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្ររបស់វិទ្យាស្ថានផ្នែកសរសៃប្រសាទសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកក្កដា បញ្ជាក់ថាអាស៊ីដខ្លាញ់អូមេហ្គា៣អាចប្រឆាំងនឹងការរលាក និងរក្សារចនាសម្ព័ន្ធខួរក្បាលនៅពេលចាស់ទៅ។ អាស៊ីដខ្លាញ់នេះក៏ជួយកាត់បន្ថយការខូចខាតខួរក្បាលបណ្ដាលមកពី neurotoxin ដូចជាជាតិសំណ និងបារតជាដើម ។ អ្នកវិទ្យាសាស្ត្របានសិក្សាថាតើអាស៊ីដខ្លាញ់អូមេហ្គា៣អាចមានប្រសិទ្ធភាពប្រឆាំងនឹង neurotoxin ដែលជាបំណែកតូចៗមានក្នុងខ្យល់ពុល និងបានរកឃើញពីអត្ថប្រយោជន៍អាស៊ីដខ្លាញ់អូមេហ្គា៣មកពីការញ៉ាំត្រីអាចរក្សាចំណុចពណ៌សរបស់ខួរក្បាល និងទំហំ hippocampus នៅពេលស្ត្រីចាស់ទៅ និងអាចការពារពីឥទ្ធិពលជាតិពុលនៃខ្យល់ពុល។

ការសិក្សានេះគឺសង្កេតលើស្ត្រីជាង៧០នាក់ដែលរស់នៅតំបន់មានការបំពុលខ្យល់កម្រិតខ្ពស់ ហើយអ្នកដែលមានកម្រិតអាស៊ីដខ្លាញ់អូមេហ្គា៣ក្នុងឈាមទាបមានការថយចុះថាមពលខួរក្បាលច្រើន។ ដើម្បីធ្វើការសិក្សានេះ អ្នកស្រាវជ្រាវបានគណនាទៅលើបរិមាណត្រីដែលស្ត្រីបានញ៉ាំជាមធ្យមរាល់សប្ដាហ៍ ពិនិត្យមើលបរិមាណអាស៊ីដខ្លាញ់អូមេហ្គា៣នៅក្នុងខ្លាញ់ និងកំណត់ចំនួនជាមធ្យមដែលស្ត្រីទាំងនោះស្រូបយកខ្យល់ពុលក្នុងរយៈពេល៣ឆ្នាំ។ បន្ទាប់ពីនេះគេបានស្កេនមើលខួរក្បាលអ្នកចូលរួមដើម្បីវាស់ទំហំតំបន់ hippocampus ដែលជាផ្នែករបស់ខួរក្បាលទាក់ទងទៅនឹងការចងចាំ និងចំណុចពណ៌ស (White matter) នៃខួរក្បាលដែលជាទីតាំងជួយបញ្ជូនសញ្ញាឆ្លងកាត់ខួរក្បាល។
លោក Cheng Chen អ្នកដឹកនាំការសិក្សានេះបានលើកឡើងថាស្ត្រីវ័យចំណាស់រស់នៅតំបន់ដែលមានការបំពុលខ្យល់ខ្លាំងមានចំណុចពណ៌សនៃខួរក្បាលតិច។ ការបាត់បង់ទំហំខួរក្បាល និងចំណុចពណ៌សទាំងនេះគឺជារឿងធម្មតានៅពេលចាស់ទៅ ប៉ុន្តែការបំពុលបរិស្ថានក៏អាចជាមូលហេតុបង្កបញ្ហានេះដូចគ្នា។ នេះមកពីបំណែកតូចៗក្នុងខ្យល់គឺជា neurotoxin ដែលមិនល្អសម្រាប់ខួរក្បាល។
ទោះបីជាគេមិនដឹងច្បាស់ថាមូលហេតុអ្វីបានជាខ្យល់ពុលអាចប៉ះពាល់ដល់មុខងារខួរក្បាល ប៉ុន្តែការសិក្សាពីមុនបានរកឃើញថាក្រោយពីចូលទៅក្នុងសួត ជាតិពុលទាំងនោះអាចនឹងបញ្ជូនទៅកាន់ខួរក្បាលតាមរយៈលំហូរឈាម។ ជាតិពុលទាំងនេះអាចចូលទៅកាន់ខួរក្បាលទោះបីជាខួរក្បាលមានរបាំងការពារជាតិពុលមានក្នុងលំហូរឈាមក៏ដោយ ដែលនេះមកពីបំណែកជាតិពុលទាំងនោះមានទំហំតូច និងពេលចូលទៅខួរក្បាលអាចបង្កឲ្យមានការរលាកសរសៃប្រសាទ ឬការធ្លាក់ចុះនៃការគិត។
សាច់ត្រីដែលដុត ឬអាំងដូចជាត្រីសាល់ម៉ុន ត្រីសាឌីន ត្រីធូណា ឬត្រី mackerel គឺជាប្រភពដ៏ល្អនៃអាស៊ីដខ្លាញ់អូមេហ្គា៣។ យ៉ាងណាមិញ ការសិក្សាពីមុនបានឲ្យដឹងថាសាច់ត្រីបំពងអាចបំផ្លាញអាស៊ីដខ្លាញ់អូមេហ្គា៣បាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


