Connect with us

សុខភាព

តើ​អ្នកជំងឺ​ទឹកនោមផ្អែម ​គួរ​គប្បី​តាមដាន​ជាតិ​ស្ករ​ដោយ​ខ្លួនឯង​បែប​ណា​ទើប​ល្អ​?

បានផុស

នៅ

​ក​-​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីមួយ​

​ការព្យាបាល​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីមួយ​នេះ គឺ​តម្រូវឲ្យ​មាន​ការចាក់​ថ្នាំ​អាំង​ស៊ុយ​លីន​។ដើម្បី​តាមដាន​កម្រិត​ជាតិ​ស្ករ​ដោយ ខ្លួនឯង​អ្នកជំងឺ​គួរ​គប្បី​ចងចាំ​ថា បើ​គាត់​ព្យាបាល​ដោយ ការចាក់​អាំង​ស៊ុយ​លីន ពីរដង​ក្នុង​មួយថ្ងៃ ឧទាហរណ៍ Novomix or Mixtard គាត់​គួរ​គប្បី ជួស​ជាតិ​ស្ករ​ឲ្យ​បាន​ពីរដង​ក្នុង​មួយថ្ងៃ​ដែរ​គឺ​ជួស​ជាតិ​ស្ករ មុន​ចាក់​ថ្នាំ​អាំង​ស៊ុយ​លីន និង​មុន​ទទួលទាន​អាហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណី​ដែល​អ្នកជំងឺ ធ្វើការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ បី​ដង​ក្នុង​មួយថ្ងៃ Novomix or Mixtard បី​ដង​ក្នុង​មួយថ្ងៃ គាត់​គួរ​គប្បី​ជួស​ជាតិ​ស្ករ​ឲ្យ​បាន​បី​ដង​ក្នុង​មួយថ្ងៃ គឺ​មុន​ចាក់​ថ្នាំ​អាំង​ស៊ុយ​លីន និង​មុន​ទទួលទាន​អាហារ​។ ក្នុង​ករណី​ដែល​អ្នកជំងឺ​ធ្វើការ​ព្យាបាល ដោយ​ប្រើ​រូបមន្ត Basal Bolus គឺ​ចាក់​បួន​ដង​ក្នុង​មួយថ្ងៃ​អ្នកជំងឺ​គួរ​គប្បី​តាមដាន ជាតិ​ស្ករ​ឲ្យ​បាន​បី​ដង​ក្នុង​មួយថ្ងៃ​គឺ​មុន​ចាក់​ថ្នាំ​អាំង​ស៊ុយ​លីន ប្រភេទ Bolus អាំង​ស៊ុយ​លីន​លឿន (Rapid Insulin) ។​

​ខ​-​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ

​ករណី​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​ គឺ​អ្នកជំងឺ​ជួនកាល​អាច​ទទួលទាន​ថ្នាំ​គ្រាប់ ហើយ​ជួនកាល​ទទួលទាន​ថ្នាំ​គ្រាប់​ផង និង​ចាក់ អាំង​ស៊ុយ​លីន​ផង​។ ករណី​ដែល​អ្នកជំងឺ ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ បាន​ទទួល​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​សុទ្ធ អ្នកជំងឺ​គួរ​គប្បី​ជួស​ជាតិ ស្ករ​តាមដាន​ដោយ​ខ្លួនឯង​ពីរ ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ ហើយ​ការ​ជួស​ជាតិ​ស្ករ​នេះ​ទៀតសោធ មិនត្រូវ​ធ្វើឡើង​មួយពេលៗ ឧទាហរណ៍​៖ ជួស​តែ​ជាតិ​ស្ករ​ពេលព្រឹក​មុន​ទទួលទាន​អាហារ មិនបាន​ជួស​ជាតិ​ស្ករ​ក្រោយ​ទទួលទាន​អាហារ​នោះ​ទេ​។ អ្នកជំងឺ​គួរ​គប្បី​ជួស​ជាតិ​ស្ករ​ដោយ​ខ្លួនឯង ក្នុង​លក្ខណៈ​ឆ្លាស់គ្នា ឧទាហរណ៍​៖ បើ​ថ្ងៃនេះ​យើង​ជួស​ជាតិ​ស្ករ​ពេលព្រឹក​មុន​ទទួលទាន​អាហារ នៅ​ពេល​ជួស​លើក​ក្រោយ​គួរ​គប្បី​ជួស​ជាតិ​ស្ករ​ពីរ​ម៉ោង​ក្រោយ​ទទួលទាន អាហារ​ពេល​មួយណា​ក៏បាន ឬ​ក៏​ជួស​ជាតិ​ស្ករ​ពេល​រសៀល​ម៉ោង​ប្រាំ​។ ​ក្នុង​ករណី​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ ទទួល​ការព្យាបាល​ដោយ ប្រើ​ថ្នាំ​គ្រាប់​ផង និង​ថ្នាំ​ចាក់​ផង​(Mixed Treatment)​។ ក្នុង​ករណី​បែបនេះ​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​គប្បី​ជួស​ជាតិ​ស្ករ​ឲ្យ​បាន​ទៀងទាត់​រាល់ថ្ងៃ​ គឺ​ជួស​ជាតិ​ស្ករ ពេលព្រឹក​មុន​ទទួលទាន​អាហារ​។ ​ករណី​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​ទទួល​ការព្យាបាល ដោយ​ចាក់ អាំង​ស៊ុយ​លីន ពីរ ទៅ បី​ដង​ក្នុង​មួយថ្ងៃ​នោះ​អ្នកជំងឺ​គួរ​គប្បី​ជួស​ជាតិ​ស្ករ ដូច​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីមួយ​ ដូច​បាន​រៀបរាប់​ខាងលើ​ ផងដែរ​។​

​គ​-​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​បី ឬ​ជំងឺ​ទឹកនោមផ្អែម​លើ​ស្ត្រី​មាន​ផ្ទៃពោះ​

​ដូច​យើង​បានដឹង​កន្លងមកហើយ​ថា ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​តម្រូវ​ឲ្យ​កម្រិត​ជាតិ​ស្ករ​នោះ​បានល្អ​តឹងរឹង​បំផុត​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ផលវិបាក​លើ​ម្តាយ​នឹង​ទារក​។ អ្នកជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​ទី​៣​គួរ​គប្បី​ជួស​ជាតិ​ស្ករ​នឹង​តាមដាន​ខ្លួនឯង​ពី បី​ដង ទៅ ប្រាំ​មួយដង​ក្នុង​មួយថ្ងៃ គឺ​ជួស​ជាតិ​ស្ករ​ពេលព្រឹក ពេល​ថ្ងៃ នឹង​ពេល​ល្ងាច​មុន​ទទួលទាន​អាហារ ហើយ​ជាពិសេស​ត្រូវ​តាមដាន​ជាតិ​ស្ករ ពីរ​ម៉ោង​ក្រោយ​ទទួលទាន​អាហារ ពេលព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច​។ ការតាមដាន​ជួស​ជាតិ​ស្ករ​ដោយ​ខ្លួនឯង ​គឺមាន​លក្ខណៈ​សំខាន់ និង​ចាំបាចបំផុត​ សម្រាប់អ្នកជំងឺ​ទឹកនោមផ្អែម​ទាំងបី​ប្រភេទ គឺ​ប្រភេទ​ទីមួយ ប្រភេទ​ទី​ពីរ និង​ប្រភេទ​ទី​បី​។​

​ការ​តាមដាន​ជាតិ​ស្ករ​ដោយ​ខ្លួនឯង​នេះ​អាចធ្វើឲ្យ អ្នកជំងឺ​និង​ក្រុមគ្រូពេទ្យ​របស់​ពួកគាត់​អាចធ្វើ​ការសម្របសម្រួល​ក្រិត​នៃ ការប្រើប្រាស់​ថ្នាំ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាង​នេះ​ទៅ​ទៀត ការកត់ត្រា​ទុក​នូវ​លទ្ធផល​ជាតិ​ស្ករ​ ដែល​បងប្អូន​អ្នក​ជំងឺ និង​ក្រុម​គ្រួសារ​របស់​ពួកគាត់​ជា​រឿង​ចាំបាច់​មួយ​ដែរ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​របប​អាហារ ការពិនិត្យ​ជាតិ​ស្ករ និង​លំ​ហាត់ប្រាណ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម