សន្តិសុខសង្គម
រួមភេទជាមួយអនីតិជនរួច គេចខ្លួនបាន ៥ ខែ ទីបំផុតត្រូវសមត្ថកិច្ចក្របួចជាប់
បុរសម្នាក់ ដែលពាក់ព័ន្ធ និងករណីរួមភេទជាមួយក្មេងស្រីអាយុក្រោម ១៥ ឆ្នាំ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានគេចខ្លួនអស់រយៈពេលជិត ៥ ខែ រួចមក។

កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០ យប់ កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានទទួលពាក្យបណ្តឹងពីឈ្មោះ ថា សុថាន ភេទស្រី អាយុ ៤១ ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំស្ដៅ ជាតំណាងជនរងគ្រោះឈ្មោះ ព ច ធ ភេទស្រី អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតមណ្ឌល ត្រូវបុរសម្នាក់ចាប់រំលោភសេពសន្ថវៈនៅចំណុចក្រុមទី ២៩ ស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចគេចខ្លួនបាត់។

ដោយកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយអនុវត្តតាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងរួចមក លោកវរសេនីយ៍ឯក សន និល អធិការនគរបាល ស្រុករតនមណ្ឌល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យឈ្មោះ លៀង ចន្ថា ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ដោយបានសម្រេចមួយលើកតែប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


