ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ឲ្យធ្វើតេស្តកូវីដសិន មុនរួមភេទ នៅទិវានៃក្តីស្រឡាញ់
មុនពេលរួមភេទក្នុងទិវានៃក្តីស្រលាញ់ គូស្នេហ៍ សូមមេត្តាធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ជាមុនសិន។ នេះជាអនុសាសន៍របស់នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃ។

នៅថ្ងៃពុធទី៩ខែកុម្ភៈនេះ អគ្គនាយក DDC លោក Suwanchai Wattanayingcharoenchai បានសម្តែងការព្រួយបារម្ភថា អាចនឹងមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្លាំងបន្ទាប់ពីទិវាក្តីស្រឡាញ់។
ពេលដែលគូស្នេហ៍ ចេញក្រៅណាត់ជួបគ្នា និងញ៉ាំអាហារពេលល្ងាច រួមទាំងភេសជ្ជៈ លោកបាននិយាយថា គ្រប់គ្នាគួរតែបន្តប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃមេរោគកូវីដ១៩។

លោកបានផ្តល់អនុសាសន៍ថា អ្នកដែលចង់ចូលរួមព្រឹត្តិការណ៍ ឬពិធីជប់លៀងនានា គួរតែវាយតម្លៃហានិភ័យផ្ទាល់ខ្លួនឯង ដោយប្រើកម្មវិធី Thai Save Thai ។ ហើយសម្រាប់ការរួមភេទដោយសុវត្ថិភាព គូស្នេហ៍គួរតែធ្វើតេស្តរហ័សចេញលទ្ធផលអវិជ្ជមាន ជាមុនសិន។។
កាលពីខែសីហាឆ្នាំមុន ក្រសួងសុខាភិបាលថៃ បានចេញនូវសេចក្តីណែនាំអំពី “ការរួមភេទដោយសុវត្ថិភាពការពារកូវីដ” ដែលរួមមានការពាក់ម៉ាស និងស្រោមអនាម័យ ស្វែងរកទីតាំងដែលមិនទល់មុខគ្នា ក៏ដូចជាអាថ៌កំបាំងផ្សេងៗទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ទោះធ្លាប់កើតកូវីដ តែអ្នកនៅតែអាចឆ្លង អូមីក្រុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


