កីឡា
ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិ សប្ដាហ៍ទី២ ចាប់ផ្តើមនៅរសៀលនេះ
ការប្រកួតនពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ សប្ដាហ៍ទី២ មានចំនួន៤គូ ចូលរួមធ្វើការប្រកួតប្រជែងហើយក៏មានការផ្សាយផ្ទាល់តាម BTV Cambodia ។
សម្រាប់ជំនួបដ៏ជក់ចិត្តមាន២គូសម្រាប់ថ្ងៃនេះគឺក្រុមអង្គរថាយហ្គឺរ បើកទ្វារកីឡដ្ឋាន ហនុមាន ទទួលក្រុមភ្ញៀវ ណាហ្គាវើល៍ នាវេលាម៉ោង៣ៈ៣០នាទី។ ខណៈ១គូទៀតគឺក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បើកទ្វារកីឡដ្ឋានទទួលក្រុមភ្ញៀវ កងយោធពលខេមរភូមិ នាវេលាម៉ោង៣ៈ៣០នាទី។ ចំពោះ២គូនេះសុទ្ធតែជាក្រុមលេងនៅលីគកំពូលកម្ពុជាដូចគ្នា ហើយមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយក្រុមនីមួយៗអាចប្រើប្រាស់កីឡាករបរទេសក្នុងវគ្គនេះ ដូច្នេះទើបធ្វើឲ្យការប្រកួតកាន់តែល្អជក់ចិត្តសម្រាប់អ្នកគាំទ្រ។

ចំពោះ២គូផ្សេងទៀតរួមមាន ក្រុមសៀមរាប អេហ្វសុី ជួប ក្រុមបឹងកេត ខណៈសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ប៉ះ ក្រុមព្រៃវែង ។ ការប្រកួតចំនួន៤គូថ្ងៃសុទ្ធតែលេងនៅម៉ោង៣ៈ៣០នាទីរសៀលនេះទាំងអស់ និងធ្វើការផ្សាយផ្ទាល់តាមរយៈ BTV Cambodia៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


