សន្តិសុខសង្គម
មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនថ្មីមួយទៀត គ្រោងនឹងសាងសង់នៅដើមខែមេសាខាងមុខ
មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនថ្មីមួយទៀត ដែលផ្ដួចផ្ដើមបង្កើតឡើងដោយអង្គការបេះដូងជប៉ុន គ្រោងនឹងសាងសង់នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ខាងមុខ ខណៈបច្ចុប្បន្ននៅខ្វះខាតថវិកាមួយចំនួន នៅឡើយ។

អ្នកស្រី រុន សុភាព ប្រធានរដ្ឋបាល នៃមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នបរិវេណដែលត្រូវសាងសង់មន្ទីពេទ្យនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូង គឺការចាក់បំពេញដីក្នុងស្រះ និងពង្រាបដីឱ្យមានសណ្ឋានស្មើល្អ។
អ្នកស្រី បន្ថែមថា មន្ទីរពេទ្យថ្មីនេះ នឹងផ្តល់ការព្យាបាលវេជ្ជសាស្ត្រទំនើប រួមទាំងការព្យាបាលជំងឺមហារីកដល់កុមារទាំងអស់ ដោយឥតគិតថ្លៃ។ ម៉្យាងទៀតវិញទៀត ការសាងសង់ មន្ទីរពេទ្យថ្មីនេះ គឺជាសមទ្ធិផលទី ២ ខណៈមន្ទីរពេទ្យដំបូង បានបើកដំណើរការជាយូរមកហើយ មានទីតំាងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពញាឭ ខេត្តកណ្តាល ជិតភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ។

អ្នកស្រី រុន សុភាព មានប្រសាសន៍បន្តថា មូលហេតុដែលមន្ទីរពេទ្យខ្វះខាតថវិកា ក៏ដោយសារតែមន្ទីរពេទ្យនេះ គឺជាមជ្ឃមណ្ឌលព្យាបាលកុមារ ទៅលើផ្នែកមហារីក និងជំងឺផ្សេងៗទៀត របស់កុមារ ដោយមិនគិតថ្លៃ និងមិនទទួលប្រាក់ពីអ្នកជំងឺ នោះឡើយ។
ជាអ្នកតំណាងមន្ទីរពេទ្យ អ្នកស្រី បានអំពាវនាដល់សប្បុរសជន និងក្រុមហ៊ុនផ្សេងទៀត ដែលមានបំណងជួយឩបត្ថម្ភគាំទ្រដល់ការកសាងមន្ទីរពេទ្យថ្មី សូមចូលរួមបរិច្ចាគជាថវិកា និងតាមសទ្ធារៀងៗខ្លួន ដើម្បីឱ្យមន្ទីរពេទ្យថ្មីមួយនេះ អាចបើកដំណើរការបាន ទៅដោយរលូនតាមគម្រោងដែលបានបង្កើត រួចជាស្រេច។

សូមជម្រាបជូនថា គម្រោងការសាងសង់មន្ទីពេទ្យ ថ្មីនេះ ជាការផ្ដួចផ្ដើមបង្កើតឡើងដោយ អង្គការបេះដូងជប៉ុន និងសប្បុរជនផ្សេងៗទៀត ហើយមន្ទីរពេទ្យ នឹងមានឈ្មោះថា «មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីបេះដូងជប៉ុន»។ ទីតាំងរបស់មន្ទីរពេទ្យ ថ្មីនេះ នឹងត្រូវសាងសង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
អត្ថបទ ៖ សួស សិត






-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ