Connect with us

ព័ត៌មានអន្ដរជាតិ

តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍? 

បានផុស

នៅ

ការកកស្ទះចរាចរណ៍ គឺជាបញ្ហាធំមួយដែលប្រទេសជាច្រើននៅលើពិភពលោក កំពុងជួបប្រទះ ហើយបើតាមរបាយការណ៍របស់ Tomtom Traffic Index បានបង្ហាញថា រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន គឺជាទីក្រុង មានការកកស្ទះចរាចរណ៍ខ្លាំងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៣។

(រូបថត៖ Euro News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ដែលផ្សាយបន្តដោយ​ Facebook Page ឈ្មោះ SEASIA, ទីក្រុងម៉ានីល ឈរនៅលេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយឈរលេខ៩ បើគិតជាសកល ជាទីក្រុងមានការកកស្ទះចរាចរណ៍ណែនតាន់តាប់បំផុត ដោយគិតជាមធ្យម ការធ្វើដំណើរចម្ងាយផ្លូវ១០គីឡូម៉ែត្រ ត្រូវចំណាយពេលដល់ទៅ២៧នាទីនិង២០វិនាទីឯណោះ។

រីឯចំណាត់ថ្នាក់លេខ២ បានទៅលើទីក្រុង ហ្សាការតា របស់ប្រទេសឥណ្ឌូណេស៊ី ដោយគិតជាមធ្យម ការធ្វើដំណើរចម្ងាយផ្លូវ១០គីឡូម៉ែត្រ ត្រូវចំណាយពេល២៣នាទីនិង២០វិនាទី ចំណែកលេខ៣បានទៅលើទីក្រុងបាងកកប្រទេសថៃ ដែលចាយពេល២១នាទីនិង៤០វិនាទី សម្រាប់ការធ្វើដំណើរចម្ងាយផ្លូវ១០គីឡូម៉ែត្រ។

(រូបថត៖ Elite Living)

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាឡើយ ក្នុងចំណោមទីក្រុងកកស្ទះចរាចរណ៍ខ្លាំងបំផុតទាំង៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ទីក្រុងទាំង៥នៅអាស៊ីអាគ្នេយ៍ដែលកកស្ទះចរាចរណ៍ខ្លាំងបំផុតមាន៖

  1. ម៉ានីល ប្រទេសហ្វីលីពីន
  2. ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
  3. បាងកក​ ប្រទេសថៃ
  4. គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
  5. សិង្ហបុរី

សូមបញ្ជាក់ថា មួយឆ្នាំៗពិភពលោក ត្រូវខាតបង់ប្រាក់រយពាន់លានដុល្លារដោយសារបញ្ហាកកស្ទះចរាចរណ៍ ហើយបើនិយាយពីសហរដ្ឋអាមេរិកវិញ ក្នុងឆ្នាំ២០១៩ ប្រទេសនេះ ខាតបង់ប្រាក់អស់៨៨ពាន់លានដុល្លារ ដោយសារបញ្ហាចរាចរណ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទស្សនៈប្រជាពលរដ្ឋនៅភ្នំពេញ ចំពោះករណីស្ទះចរាចរណ៍បច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម