ព័ត៌មានជាតិ
ក្រសួងការងារ កំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៥៤៥ ថ្នាក់ ទូទាំងប្រទេស ដោយរលូន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៤៥ថ្នាក់ នៅទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពី លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែកុម្ភៈ នេះ។

លោក កត្តា អ៊ន បានលើកឡើងថា ក្នុងចំណោមជំនាញវិជ្ជាជីវៈទាំងជាង ៥០០ ថ្នាក់នេះ រួមមាន វិស័យសំណង់ ១២៥ ថ្នាក់, អគ្គិសនី និងថាមពល ៨ ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ ថ្នាក់, កម្មន្តសាលចំនួន ២១ ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់, ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២ នាក់។

លោក កត្តា អ៊ន បានបន្ថែមថា ដើម្បីផ្សព្វផ្សាយ និងកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok ព្រមទាំងបានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាមសង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបានបណ្តុះបណ្តាលជនបង្គោលឱ្យចេះប្រើប្រាស់កម្មវីធីចុះឈ្មោះរៀនតាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាល។

លោក កត្តា អ៊ន គូសបញ្ជាក់ថា ចាប់តាំងពីការបើកបវេសនកាលជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស បាន និងកំពុងបន្តការបណ្តុះបណ្តាលរបស់ខ្លួនដោយរលូន សិស្សានុសិស្សពេញចិត្តក្នុងការសិក្សាជាមួយគ្រូបង្រៀន ដែលមានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាពិសេស វិទ្យាស្ថានមួយចំនួនបានបញ្ជូនសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានារួចមកហើយ។

លោក កត្តា អ៊ន អំពាវនាវឱ្យយុវជននៅទូទាំងប្រទេសមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះបន្តទៀត ព្រោះគ្រប់វិទ្យាស្ថានបណ្តុះបណ្តាលទាំងអស់នៅទូទាំងប្រទេស នៅតែបន្តទទួលពាក្យសិស្សចុះឈ្មោះចូលរៀន។ យុវជនទាំងអស់អាចទាញយកកម្មវិធីចុះឈ្មោះចូលរៀនតាមរយៈទូរស័ព្ទ (TVET 1.5M) ឬស្វែងរកព័ត៌មាន នៃការចុះឈ្មោះចូលរៀននៅតាម វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស នៅជិតផ្ទះខ្លួន ឬទូរស័ព្ទមកលេខ ១២៩៧ សម្រាប់ព័ត៌មានបន្ថែម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


