ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញយន្តការពង្រឹងទប់ស្កាត់ និងបំបាត់ទម្រង់ធ្ងន់ធ្ងរ ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មឡឥដ្ឋ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវយន្តការមួយចំនួន ដើម្បីពង្រឹងទប់ស្កាត់ និងបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មឡឥដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣០ មេសា នេះថា ក្នុងគោលបំណងពង្រឹងការទប់ស្កាត់ និងបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មឡឥដ្ឋ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវយន្តការ និងវិធានការជាច្រើន ដូចជា ក្រសួង បានចុះធ្វើអធិការកិច្ចតាមរោងចក្រ និងសិប្បកម្មឡឥដ្ឋជាប្រចាំ ដើម្បីធានាថាមិនមានការជួលកុមារធ្វើការជាផ្លូវការ។ អនុវត្តច្បាប់ចំពោះម្ចាស់សិប្បកម្មណាដែលល្មើសនឹងច្បាប់ការងារ។

អនុវត្តផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដែលមានចំណុចសំខាន់ៗ ដូចជា ការអប់រំ ការពង្រឹងច្បាប់ និងការចូលរួមរបស់សហគមន៍។ សហការជាមួយអង្គការអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ រួមមានអង្គការ ILO , អង្គការ UNICEF និងអង្គការWorld Vision ក្នុងការផ្តល់ការអប់រំជំនួយ និងជំនាញជំនួសដល់កុមារ និងគ្រួសារ ដើម្បីកុំឱ្យពឹងផ្អែកលើចំណូលពីកុមារ។

បន្ថែមពីនេះបានផ្តល់សេវាសុខភាព ការអប់រំ ដល់គ្រួសារ និងម្ចាស់សិប្បកម្មទប់ស្កាត់ការប្រើកម្លាំងកុមារ និងធ្វើសិក្ខាសាលា និងផ្សព្វផ្សាយច្បាប់ការងារ ជាពិសេសចំពោះម្ចាស់សិប្បកម្ម និងសហគមន៍៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


