ព័ត៌មានជាតិ
កម្ពុជា កំពុងបំពេញនីតិវិធីស្នើសុំសំណងសម្រាប់ពលករខ្មែរស្លាប់ និងរបួស ដោយសារការរញ្ជួយដីនៅថៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២២ មេសា នេះថា ស្ថានទូត អនុព័ន្ធការងារ និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងបំពេញនីតិវិធីតាមការកំណត់ពីភាគីថៃ ដើម្បីស្នើសុំសំណងសម្រាប់ពលករខ្មែរស្លាប់ និងរបួស ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។

លោក កត្តា អ៊ន បានបន្តថា រហូតមកដល់ពេលនេះ មានពលករខ្មែរ ០២ នាក់ បានស្លាប់ និង ០២ នាក់ទៀត បានរងរបួស ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

ពលករដែលបានស្លាប់ទី ០១.ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយសពត្រូវដឹកយកមកធ្វើបុណ្យតាមប្រពៃណី កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ ទី ០២.ឈ្មោះ ផល្លា រតនា ភេទប្រុស អាយុ ២៤ ឆ្នាំ ហើយពិធីបូជាសពត្រូវបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ។

លោក កត្តា អ៊ន បានបន្តទៀតថា ចំណែកពលការិនីដែលរងរបួសរួមមាន ៖ ទី ០១.ឈ្មោះ សឿន សំណាង ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរងរបួសកជើង និងបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញដោយខ្លួនឯង កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីជួបគ្រោះថ្នាក់បាក់កែងជើង និងទី ០២-ឈ្មោះ ឃិន សាខុន ភេទប្រុស រងគ្រោះថ្នាក់របូតគន្លាក់ជង្គង់ព្យាបាលនៅប្រទេសថៃ ត្រូវបានអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅដល់មន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីសាកសួរសុខទុក្ខ និងនាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ ម៉ឺនដុល្លារ និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមបច្ច័យចំនួន ២០ លានរៀល និងសមាគម ESEA ចំនួន ១៥ លានរៀល និងសមាគម ACRA ចំនួន ១៥ លានរៀល ជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន ១ ម៉ឺនដុល្លារ ដល់គ្រួសារសពលោក ផល្លា រតនា និងឧបត្ថម្ភថវិកាមួយចំនួនដល់អ្នករងរបួសដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃផងដែរ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


