Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម​ ដាក់​ឲ្យដំណើរការប្រព័ន្ធ​ទូរសព្ទសាធារណៈ​ដោះស្រាយ​ចម្ងល់ពី​សហគ្រាស​អាជីវកម្ម​

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖

១). ព័ត៌មានទូទៅ
២). ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម
៣). ព័ត៌មានអំពីការចុះបញ្ជីម៉ាក
៤). ព័ត៌មានអំពីការនាំចេញ-នាំចូល
៥). ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
៦). ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់សហគ្រាស អាជីវកម្ម ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរព័ត៌មានចម្ងល់ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដូចបានបញ្ជាក់ជូនខាងលើ អាច​ហៅចូលមកកាន់លេខទូរស័ព្ទ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ។ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការ។

ការប្រកាស​ដាក់ចេញលេខទំនាក់ទំនង​សាធាណៈ ដើម្បី​អាច​ឲ្យម្ចាស់ក្រុមហ៊ុន អាជីវកម្ម​ និងសាធារណជនទូទៅនឹងទទួល បានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ព្រមទាំងដើម្បី ជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៧ នាទីutes មុន

រោងចក្រមីនេបៀទី២របស់ជប៉ុននៅខេត្តពោធិ៍សាត់ នឹងបើកសម្ពោធជាផ្លូវការ នៅខែធ្នូ ខាងមុខ

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ ការពង្រឹងសមត្ថភាពឌីជីថលដល់យុវជន និងក្មេងស្រី ជាឱកាសរៀបចំ ដឹកនាំ និងការរីកចម្រើនក្នុងយុគសម័យឌីជីថលប្រកបដោយបរិយាបន្ន

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្តេចតេជោ ប្រាប់អ្នកវិនិយោគជប៉ុនថា ថៃកំពុងធ្វើសកម្មភាពតាមអំពើចិត្ត និងពង្រីកបញ្ហាព្រំដែនរាលដាលដល់វិស័យផ្សេងៗ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការបណ្តុះបណ្តាលធនធានមនុស្សពិតជាអាទិភាពមួយដ៏សំខាន់ ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម