ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង ថា ដឹកអាវុធតាមកុងតឺន័រ ៧ ពាន់ទូឲ្យ រុស្ស៊ី
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបានដឹកជញ្ជូនកុងតឺន័រប្រហែល ៧,០០០ ទូផ្ទុកដោយគ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំមុនមកដើម្បីជួយគាំទ្រដល់សង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP កាលពីថ្ងៃទី១៨ ខែមីនា ។

លោក Shin Won-sik រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានចែករំលែកការវាយតម្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ពោលប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន ។ យោធាកូរ៉េខាងត្បូងជឿជាក់ថា កូរ៉េខាងជើងបាននឹងកំពុងប្រើប្រាស់បណ្តាញផ្លូវដែករបស់ខ្លួនកាន់តែខ្លាំងឡើងដើម្បីបញ្ជូនការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសរុស្ស៊ីតាមព្រំដែនដីគោករបស់ពួកគេ ។
ទន្ទឹមនោះ ជាថ្នូរនឹងការបញ្ជូនគ្រាប់កាំភ្លើងធំជាច្រើនលានគ្រាប់ កូរ៉េខាងជើងបានទទួលកុងតឺន័ររុស្ស៊ីជាង ៩,០០០ ទូត្រឡប់មកវិញផងដែរ ។ ការសង្ស័យមួយទៀតគឺថា រុស្ស៊ីអាចនឹងផ្តល់ប្រេងឲ្យកូរ៉េខាងជើង ដែលអាចជាការផ្គើននឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរឹតបន្តឹងការនាំចូលប្រេង និងផលិតផលប្រេងរបស់ប្រទេសនេះ ។

កន្លងមកមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងឧបករណ៍ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះឲ្យរុស្ស៊ី ដើម្បីជួយបង្កើនសមត្ថភាពប្រយុទ្ធលើសមរភូមិសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្ររវាងលោក គីម និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប៉ុន្តែទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធថាមិនមានកិច្ចព្រមព្រៀងអាវុធរវាងប្រទេសទាំងពីរនោះទេ ។
គួរបញ្ជាក់ថា ភាពច្របូកច្របល់រវាងជនជាតិកូរ៉េដែលបែកបាក់ដោយសង្រ្គាមនាពេលថ្មីៗនេះកាន់តែអាក្រក់ទៅៗ ដោយប្រទេសទាំងពីរបានចាត់វិធានការដើម្បីបំពានកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ ២០១៨ ស្តីពីការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ខណៈលោក គីម បានប្តេជ្ញាកាលពីខែមករានឹងទាត់ចោលការផ្សះផ្សា ហើយថែមទាំងប្រកាសទៀតថា កូរ៉េខាងត្បូងជាសត្រូវដ៏ធំបំផុតរបស់ខ្លួនផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន