ព័ត៌មានជាតិ
ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត
ដេប៉ូស្តុកខ្សាច់ គ្រួស ចំនួន៦កន្លែង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានប្រើសិទ្ធលើសការអនុញ្ញាត ដោយមានរថយន្តដឹកខ្សាច់ និងគ្រួស រាប់សិបគ្រឿង ទៅកាន់ទីផ្សាររបស់ខ្លួនទាំងយប់ថ្ងៃ ខណៈរថយន្តភាគច្រើនដឹកខ្សាច់ទាំងទឹកហូរស្រក់ នឹងដឹកលើសទម្ងន់ តាមផ្លូវជាតិលេខ៧ លេខ១១ បង្កឲ្យបាត់សណ្តាប់ធ្នាប់ គ្មានការណែនាំពីមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររ៉ែ ថាមពល មន្ទីរបរិស្ថាន ថែមទាំងគ្មានការត្រួតពិនិត្យពីប៉ូលិសចរាចរណ៍ខេត្តផងដែរ។

ជុំវិញករណីនេះ ពលរដ្ឋស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ និងបង្កឲ្យផ្លូវជាតិខូចខាតយ៉ាងធ្ងន់ធ្ងរនោះ។
ពលរដ្ឋឃើញសកម្មភាពរថយន្តដឹកខ្សាច់ហូរស្រក់ទឹកលើផ្លូវជាតិ បណ្តាលឲ្យរអិល រថយន្តខ្លះ មិនការវេចខ្ចប់ចងក្រណាត់គ្របកុំឲ្យប៉ើងហុយគ្រាប់ខ្សាច់រំខានដល់អ្នកធ្វើដំណើររាល់ថ្ងៃ។
គេក៏បានឃើញមានរថយន្តវ៉េអង រថយន្តកង់១០ ដឹកខ្សាច់គ្រួស លើសការអនុញ្ញាតទៅកាន់ទីផ្សាររបស់ខ្លួនយ៉ាងគគ្លើន តែគ្មានការទប់ស្កាត់សោះ។ ករណីការដឹកយ៉ាងអនាធិបតេយ្យបែបនេះ បណ្តាលឲ្យផ្លូវជាតិ លេខ៧ និងលេខ១១ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យរដ្ឋពិបាកស្តារហេដ្ឋារចនាសម្ព័ន្ធរៀងរាល់ឆ្នាំផងដែរ។
លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់ឲ្យដឹងថា ដេប៉ូស្តុកខ្សាច់ គ្រួស មានចំនួន៦កន្លែងៈ ១.ឃឹម គន្ធា ២.វង ស្រីនាត ៣.ហៀង វិបុល ៤.ស្រ៊ឺ ហាប់(ស្នងការរងខេត្តកំពង់ចាម) ៥.កង ម៉ារ៉ែន និងទី៦.ខៀវ សានិត។ ម្ចាស់អាជីវកម្មទាំង៦នាក់អាជ្ញាធរ ឃុំ ស្រុក បានណែនាំធ្វើកិច្ចសន្យារួចហើយ ពីការវេចខ្ចប់ កុំឲ្យហុយ កុំឲ្យដឹកទាំងទឹកព្រោះវាហូរស្រក់លើផ្លូវ តែនៅមានការល្មើសដែរ ឃុំតែងឲ្យកម្មករប្រមូលខ្សាច់ដែលធ្លាក់លើផ្លូវរាល់សប្តាហ៍ដែរ។ មានការដឹកគ្របខ្លះ មិនគ្របខ្លះ ឃុំនឹងណែនាំបន្តទៀត ដើម្បីជាប្រយោជន៍ដល់សាធារណជន៕
អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ