ព័ត៌មានជាតិ
ឆេះផ្ទះ២ខ្នងនៅស្រុកអង្គរជុំ អស់ទ្រព្យសម្បត្តិជាង២០ម៉ឺនដុល្លារ
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ(២ខ្នង) នៅផ្សារចារឈូកត្រូវបានអគ្គិភ័យលេបត្របាក់មួយប៉ព្រិចភ្នែក ព្រមទាំងទ្រព្យសម្បត្តិ ប្រមាណ ជាង២០ម៉ឺនដុល្លារ។
ហេតុការណ៍អគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង១៤ និង ១០នាទី រសៀលថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ។

សមត្ថកិច្ចស្រុកអង្គរជុំបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះបានឆាបឆេះផ្ទះពលរដ្ឋចំនួន២គ្រួសារនិង២ខ្នងផ្ទះ។ ម្ចាស់ផ្ទះ ទី១/-ឈ្មោះ ឈិន ណឺ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ផ្ទះធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ក្បឿង ទំហំ ៨ម៉ែត្រx១២ម៉ែត្រ ឆេះទាំងស្រុងរួមទាំងទ្រព្យសម្បត្តិជាច្រើនរួមមាន៖ គ្រែធំៗ ចំនួន ៦ (ប្រភេទឈើធ្នង់) =១៦០០០$ -សាឡុង ១ឈុត (ឈើធ្នង់) =១៥០០$ -ប្រាក់ខ្មែរ សរុប ៣០លានរៀល -ប្រាក់ដុល្លារ ១៨០០០ដុល្លារ -រថយន្ត ២គ្រ. (កាមរី៩១ – អ៊ីស៊ូស៊ុយ ) ឆេះអស់40%-ម៉ាស៊ីនត្រជាក់ ទូរទឹកកក សម្លៀកបំពាក់។

ផ្ទះទី២/ ឈ្មោះ ទុំ មករា ភេទប្រុស អាយុ៣១ ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ ដែលមាន ឈើលើ ថ្មក្រោម (ផ្ទះលក់ទូរស័ព្ទដៃ) ប្រក់ក្បឿង ទំហំ ១៥ម៉ែត្រ x ៩ម៉ែត្រ ឆេះទាំងស្រុង និងអស់ទ្រព្យសម្បត្តិរួមមាន ៖-គ្រែអស់ ៣(ប្រភេទឈើធ្នង់) -ម៉ាស៊ីនត្រជាក់ ទូរទឹកកក -សម្លៀកបំពាក់-មាស ប្រាក់ (ពុំមានបាត់បង់ទេ) -គ្រឿងឥវ៉ាន់លក់ដូរ ដូចជាទូរស័ព្ទ បានយកទាន់ពេលវេលាពុំបានបាត់បង់ទេ។

សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការសន្និដ្ឋានករណីឆេះផ្ទះអស់២ខ្នងនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ បន្ទាប់ពីមានករណីឆេះផ្ទះពលរដ្ឋអស់២ខ្នងកម្លាំងសមត្ថកិច្ចនគរបាលចម្រុះ ដឹកនាំដោយលោក លុក ផុស អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក និងលោកវរសេនីយ៍ទោ យួន ចោម អធិការស្តីទី ដោយប្រើប្រាស់ឡានទឹកអស់៣គ្រឿង អស់ទឹកសរុប៧ឡាន រួមមាន: ឡានទឹកអធិការដ្ឋានស្រុកអង្គរជុំ១គ្រឿង(ប្រើប្រាស់អស់ទឹក៤ឡាន)ឡានទឹកអធិការដ្ឋានស្រុកពួក ១គ្រឿង (ប្រើប្រាស់អស់ទឹក ២ឡាន)-ឡានទឹកអធិការដ្ឋានស្រុកក្រឡាញ់ ១គ្រឿង (ប្រើប្រាស់អស់ទឹក ១ឡាន)ទើបយើងបានគ្រប់គ្រងស្ថានការណ៍ និងពន្លត់រលត់ទៅវិញនៅវេលាម៉ោង១៥និង៤៥នាទីរសៀលថ្ងៃដដែល។
ក្នុងនោះដែរអាជ្ញាធរស្រុកអង្គរជុំ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នភ្លើងទៀន ធូប បារ៉ែតភ្លើង ចង្ក្រានបាយ ហ្គាស មុននឹងចាកចេញពីផ្ទះ៕
អត្ថបទ ៖ កុសល





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


