ព័ត៌មានអន្ដរជាតិ
ជប៉ុន ផ្ដល់ឧបករណ៍រំដោះមីនដែលបង្កៃដោយ រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន
ប្រទេសជប៉ុន និងភាគីពាក់ព័ន្ធផ្សេងទៀតបានផ្ដល់ឧបករណ៍បោសសម្អាតមីនទៅដល់អ៊ុយក្រែន បន្ទាប់ពីផ្ទៃដីជាច្រើនរបស់ប្រទេសនេះរងការបង្កៃគ្រាប់ពីសំណាក់កងកម្លាំងរុស្ស៊ី ក្នុងប្រតិបត្តិការសឹកដែលអូសបន្លាយពេលជាង ២ ឆ្នាំមកនេះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី៥ ខែមេសានេះ ។

ជប៉ុនបានផ្ដល់ជំនួយតាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឬ UNDP នៅក្នុងទីក្រុងកៀវរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ពោលចំទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីមីន ខណៈអ្នកចូលរួមរួមមានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអ៊ុយក្រែនលោក Matsuda Kuninori ក៏ដូចជាតំណាងសហភាពអឺរ៉ុប និងភាគីផ្សេងទៀតជាដើម ។
ការផ្គត់ផ្គង់ចុងក្រោយបង្អស់ជប៉ុននឹងត្រូវបានផ្តល់តាមរយៈ UNDP ដែលមានបុគ្គលិកបោសសម្អាតមីនជាង ១,០០០ នាក់នៅក្នុងប្រទេសអ៊ុយក្រែន ។ ជំនួយរបស់ជប៉ុននេះរួមមានយានជំនិះពិសេសផលិតនៅប្រទេសជប៉ុន ឧបករណ៍រាវរកមីនចំនួន ៥៧០ គ្រឿង និងសម្លៀកបំពាក់ការពារចំនួន ៤៧៥ ឈុត ។

ចំណែកឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានកោតសរសើរជប៉ុនថា ជាប្រទេសមានបទពិសោធន៍ និងចំណេះដឹងទូលំទូលាយបំផុតលើការរាវរក និងការរំដោះមីន ហើយដោយសារឈុតការពារ និងជំនួយផ្សេងទៀតប្រទេសជប៉ុនសុទ្ធតែជារបស់របរថ្មីៗ ដូច្នេះគ្មាននរណាម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងអំឡុងពេលបេសកកម្មរំដោះមីននៅក្នុងប្រទេសអ៊ុយក្រែននៅឆ្នាំនេះនោះទេ ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចាប់ផ្ទុះឡើង មានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនបានបន្សល់ទុកដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងកិច្ចគាំទ្រផ្ដល់ឧបករណ៍រាវរកមីន និងអ្នកជំនាញបង្ហាត់រាវមីន ខណៈតំបន់ដែលមានមីនក្នុងប្រទេសអ៊ុយក្រែនគឺស្មើនឹងប្រហែលមួយភាគបួននៃផ្ទៃដីសរុបរបស់ប្រទេស ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


