Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន និង ត្រាំ គ្រោងជជែកគ្នាម្ដងទៀត ក្រោយចប់​កិច្ចប្រជុំ​ណាតូ

បានផុស

នៅ

វិមានក្រឹមឡាំង បានប្រកាសកាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងនឹងជជែកគ្នាម្តងទៀតតាមទូរសព្ទក្នុងពេលឆាប់ៗខាង​មុខ។

លោក ពូទីន និង​លោក ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់​សារព័ត៌មាន Kurdistan24 ការជជែកគ្នានេះ អាចនឹងធ្វើឡើងអំឡុងពេល ឬភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅក្នុងប្រទេសតួកគី ក្នុង​សប្តាហ៍នេះ។

ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាន​បង្ហើប​ថា លោក ត្រាំ គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃពុធ ក្នុងកិច្ចប្រជុំណាតូ ដើម្បីជំរុញការចរចាសន្តិភាពបញ្ចប់សង្រ្គាមឡើងវិញ។ បន្ទាប់ពីជួបលោក ហ្សេលេនស្គី រួច លោក ត្រាំ នឹងទូរសព្ទទៅជជែកជាមួយលោក ពូទីន ភ្លាម ដើម្បីជំរុញការចរចាឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថា មេដឹកនាំទាំងពីរពិតជាបានព្រមព្រៀងបន្តទាក់ទងគ្នាពិតមែន។ លោកក៏បានចេញមុខការពារលោក ត្រាំ ពីពាក្យចចាមអារ៉ាមដែលថា លោកប្តូរចិត្តរឿងសង្រ្គាម ដោយលោក ប៉េស្កូវ សង្កត់ធ្ងន់ថា លោក ត្រាំ មានជំហររឹងមាំ ច្បាស់លាស់ មិនងាករេតាមខ្យល់ឡើយ ហើយលោកក៏តែងតែបើកចិត្តស្តាប់ការពន្យល់ពីសំណាក់លោក ពូទីន ផងដែរ។

គួរ​ដឹង​ថា ជំនួប និងការជជែកគ្នាយ៉ាងមមាញឹកនេះ បានកើតឡើងចំពេលដ៏សំខាន់បំផុត ខណៈដែលមេដឹកនាំណាតូកំពុងជួបជុំគ្នា ដើម្បីពិភាក្សាពីការជួយអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅក្នុងតំបន់អឺរ៉ុប៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម