កីឡា
AFF បានចំណាយជិត៥០ម៉ឺនដុល្លារដាក់កៅអីថ្មី ពហុកីឡដ្ឋានជាតិអូឡាំពិក
គម្រោងបំពាក់កៅអីមានខ្នងបង្អែកនៅពហុកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់រួចរាល់ហើយដែលជាការចំណាយទាំងស្រុងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។

ដើម្បីស្របតាមស្ដង់របស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មាធិការប្រតិបត្តិ បានសម្រេចផ្លាស់ប្ដូរកៅអីគ្មានខ្នងបង្អែកចេញដែលបានដាក់មុនពេលកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងត្រូវបានដាក់ជំនួសដោយកៅអីមានខ្នងបង្អែក។

ការបំពាក់កៅអីថ្មីគឺនៅផ្នែកខាងជើង ខាងកើត និង ខាងត្បូង នៃពហុកីឡដ្ឋានជាតិអូឡាំពិក សរុប២៥០០០កៅអី។ គម្រោងនេះជាការចំណាយទាំងស្រុងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានដែលសរុបអស់ប្រាក់ ៤៩៨,៧៥០ ដុល្លារ។ ការបំពាក់កៅអីថ្មីនេះបានចាប់ផ្តើមកាលពីដើមខែមករា និងបានបញ្ចប់ដើមខែមេសា។ បន្ទាប់ពីដាក់កៅអីរួចរាល់ ពហុកីឡដ្ឋានជាតិអូឡាំពិកអាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន៣ម៉ឺននាក់។

សមិទ្ធផលដ៏ជោគជ័យនេះកើតឡើងពីការខិតខំប្រឹងប្រែងរបស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធាន សហព័ន្ធកីឡាបាល់ទាត់អាស៊ាន។ ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកមានប្រសាសន៍ ៖«ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មី ដែលសហព័ន្ធបាល់ទាត់កម្ពុជាទទួលបាន ដើម្បីបំពេញទៅតាមស្ដង់ដានៃបទបញ្ជាប្រកួតរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី។ ពហុកីឡាដ្ឋាននេះនឹងបម្រីដល់ការប្រកួតជាច្រើនទៀត នាពេលខាងមុខ។ យើងមានការប្រកួតមិត្តភាព ជាពិសេសចុងឆ្នាំនេះមានការប្រកួតពានរង្វាន់ជើងឯកអាស៊ាន»៕

អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន


