កីឡា
ឆ្នាំ២០២៥ FFC គ្រោងចំណាយជាង៨លានដុល្លារលើការងារសំខាន់១០
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានគ្រោងចំណាយថវិកាជាង៨លានដុល្លារអាមេរិកសម្រាប់ផែនការក្នុងឆ្នាំ២០២៥ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពចំណាយខ្ពស់ជាងគេ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងដាក់ទិសដៅឆ្នាំ២០២៥ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាគ្រោងចំណាយចំនួន ៨,៤៥៦,៨៦៧,២៦ដុល្លារអាមេរិក។ គម្រោងចំណាយនេះផ្តោតលើការងារសំខាន់ចំនួន១០ចំណុច។

- រដ្ឋបាល និងការគ្រប់គ្រង ចំនួន ៩៣៨,៣២៥ដុល្លារ
- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៤,៧២៤,៥០០ដុល្លារ
- ការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ចំនួន ៦៧១,៣០០ដុល្លារ
- ការអភិវឌ្ឍសមាគមទាំង២៥រាជធានី-ខេត្ត ចំនួន ៥,០០០ដុល្លារ
- ការអភិវឌ្ឍក្រុមជម្រើសជាតិ ចំនួន ១,០១៩,៦៨៥,៥០ដុល្លារ
- ការអភិវឌ្ឍថ្នាល និងយុវជន ចំនួន ៨៤២,១៣៨,៣៥ដុល្លារ
- ការអភិវឌ្ឍធនធានគ្រូបង្វឹក ចំនួន ៩៧,៣០៨ដុល្លារ
- ការអភិវឌ្ឍអាជ្ញាកណ្តាល ចំនួន ៦៦,៦១០,៤១ដុល្លារ
- ការអភិវឌ្ឍបាល់ទាត់ក្នុងសាល ចំនួន ៥៧,០០០ដុល្លារ
- ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ ចំនួន ៣៥,០០០ដុល្លារ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


