កីឡា
កៅអីចាស់ដកចេញពីស្តាតអូឡាំពិក ក្លិបនីមួយៗទទួលបានជិត២ពាន់
ក្រោយការបំពាក់កៅអីថ្មីមានខ្នងបង្អែករួចរាល់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានធ្វើពីធីប្រគល់-ទទួលកៅអីថ្មី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ជូនទៅក្រសួងអប់រំ យុវជន និងកីឡាជាអ្នកគ្រប់គ្រង។

តាមការឲ្យដឹងពីគណៈអធិបតីក្នុងពិធីប្រគល់-ទទួលកៅអីថ្មីកាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ថា កៅអីចាស់គ្មានខ្នងបង្អែកចំនួន ២១,៦៦១ ត្រូវបានដកចេញ និងរក្សាទុកយ៉ាងល្អ ដើម្បីធានាបាននូវគុណភាព សម្រាប់ការយកទៅប្រើប្រាស់បន្ត ពីព្រោះកៅអីទាំងនេះទើបត្រូវបានដាក់កាលពីដើមឆ្នាំ២០២៣ មុនពេលកីឡាស៊ីហ្គេមលើកទី៣២។ តាមការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា កៅអីទាំងនេះនឹងត្រូវបែងចែកទៅក្លិប-សមាគមបាល់ទាត់ជាសមាជិកក្នុងខេមបូឌានព្រីមៀរលីគចំនួន១០។ មួយក្លិបនឹងទទួលបានចំនួន១៩៦០កៅអី ដើម្បីយកទៅបំពាក់ក្នុងកីឡដ្ឋានរបស់ពួកគេ។

ការបែងចែកកៅអីដល់ក្លិបទាំងនេះគឺជាការរួមចំណែកអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ហើយក៏ជួយសម្រួលបន្ទុកចំណាយមួយផ្នែកដល់ក្រុមទាំងអស់នៅក្នុងលីគកំពូលកម្ពុជា។ ចំពោះសហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានដាក់ផែនការធំបំផុតគឺ ខេត្ត១ ត្រូវមានក្លិបបាល់ទាត់អាជីព១ និងកីឡដ្ឋានស្តង់ដា១ ដែលជាចំណែកជួយពង្រឹងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈានទៅដល់ជុំចុងក្រោយជើងឯកពិភពលោកឆ្នាំ២០៣៨។

ប្រសិនបើកម្ពុជាអាចធ្វើបានតាមផែនការនេះគឺនឹងមានក្លិបបាល់ទាត់អាជីព២៥ ឬស្មើ២៥ខេត្ត-ក្រុងដែលអាចលេងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា លីគទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់ផ្សេងៗទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ពហុកីឡដ្ឋានជាតិអូឡាំពិកអាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រមាណ៣ម៉ឺននាក់ប៉ុណ្ណោះ បន្ទាប់ពីត្រូវបានដាក់កៅអីមានខ្នងបង្អែកថ្មីគឺ ផ្នែកខាងជើង ខាងកើត និងខាងត្បូង មានប្រមាណ២៥០០០កៅអី និងកន្លែងមានដំបូល៥០០០កៅអី៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


