ព័ត៌មានអន្ដរជាតិ
លោក Biden ថា លោក Netanyahu កំពុងសាងកំហុសនៅ ហ្គាហ្សា
សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាន់តែប្រេះឆាទៅៗ ដោយពេលនេះ លោក Joe Biden និយាយថា លោក Benjamin Netanyahu កំពុងសាងកំហុស ចំពោះការដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា។

តាមការចុះផ្សាយរបស់ AFP នៅថ្ងៃពុធទី១០ខែមេសា, លោក Biden បាននិយាយក្នុងបទសម្ភាសមួយថា “ខ្ញុំគិតថា គាត់កំពុងសាងកំហុសហើយ ខ្ញុំមិនយល់ស្របចំពោះវិធីសាស្រ្តរបស់គាត់ឡើយ។ តាមពិតទៅ តំបន់ហ្គាហ្សា គួរតែអនុញ្ញាតឲ្យបញ្ជូនស្បៀងអាហារនិងថ្នាំសង្កូវចូលទាំងស្រុង នារយៈពេល៦ទៅ៨សប្តាហ៍ទៀត”។
តាមពិតទៅកិច្ចសម្ភាសនេះ ត្រូវបានថតទុកតាំងពីសប្តាហ៍មុនមកម្ល៉េះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល សម្លាប់បុគ្គលិកជំនួយរបស់អង្គការ World Central Kitchen ចំនួន៧នាក់។

ពេលនោះ លោក Biden មានកំហឹងយ៉ាងខ្លាំងចំពោះការវាយប្រហារ ហើយលើកជាសំណួរថាតើ រថយន្តរបស់បុគ្គលិកជំនួយ ត្រូវយន្តហោះគ្មានមនុស្សបើកបាញ់ចំលើផ្លូវហាយវ៉េ ដោយរបៀបណាទៅ?
យ៉ាងណាក៏ដោយ ក្រោយមក កងកម្លាំងការពារអ៊ីស្រាអែល អះអាងថា ពិតជាមានកំហុសមែន ដែលឈានដល់ការសម្លាប់បុគ្គលិកជំនួយដូច្នេះ។
នេះមិនមែនជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិក បញ្ចេញកំហឹងដាក់អ៊ីស្រាអែល ពាក់ព័ន្ធសង្គ្រាមនៅហ្គាហ្សា។ ជាក់ស្តែង កាលពីសប្តាហ៍មុន លោក Biden ក៏ព្រមានដែរថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសង្គ្រាមនេះគឺអាស្រ័យទៅលើថាតើ អ៊ីស្រាអែល អនុញ្ញាតឲ្យជំនួយស្បៀងអាហារនិងថ្នាំសង្កូវបន្ថែមទៀត ចូលទៅទីនោះបានដែរឬក៏អត់។

ទោះបែបនេះក្តី អ៊ីស្រាអែលបាននិយាយកាលពីពេលថ្មីៗថា ខ្លួននឹងបើកច្រកចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា និងកំពង់ផែទឹកជ្រៅមួយ ដើម្បីអនុញ្ញាតឲ្យជំនួយបន្ថែមទៀត អាចបញ្ជូនចូលទៅក្នុងតំបន់នោះបាន គ្រាន់តែខ្លួនមិនទាន់លម្អិតនៅឡើយ ថាតើផ្លូវទាំងនេះនឹងដំណើរការនៅពេលណា ឬដោយរបៀបណាប៉ុណ្ណោះ។
សូមជម្រាបឡើងវិញបន្តិច ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយប្រហារសហគមន៍ព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រមាណ ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់។ ជាការសងសឹក អ៊ីស្រាអែល បានសម្លាប់ប្រជាជនហ្គាហ្សាជាង ៣៣ ០០០នាក់វិញ ដែលភាគច្រើនជាជនស៊ីវិល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Netanyahu ថា អ៊ីស្រាអែល សម្លាប់បុគ្គលិកជំនួយ ជារឿង អចេតនា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


