ព័ត៌មានអន្ដរជាតិ
លោក Netanyahu ថា អ៊ីស្រាអែល សម្លាប់បុគ្គលិកជំនួយ ជារឿង អចេតនា
តាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃអង្គារទី២ខែមេសា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមុខបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន គ្មានចេតនា សម្លាប់បុគ្គលិកជំនួយចំនួន៧នាក់ ក្នុងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ទេ។
ក្រោយចេញពីមន្ទីរពេទ្យក្រុងហ្ស៊េរុយសាឡិម លោកអះអាងថា “សោកស្តាយណាស់ មានករណីសោកនាដកម្មដែលកងកម្លាំងរបស់យើង បានវាយប្រហារដោយអចេតនាលើប្រជាជនស្លូតត្រង់នៅជ្រោយហ្គាហ្សា។ រឿងបែបនេះ បែរជាកើតឡើងនៅក្នុងសង្គ្រាម យ៉ាងណា យើងនឹងស៊ើបអង្កេតឲ្យដល់ទីបញ្ចប់។ យើងកំពុងទាក់ទងជាមួយរដ្ឋាភិបាលនានា ហើយនឹងធ្វើគ្រប់យ៉ាង ដើម្បីកុំឲ្យរឿងនេះកើតឡើងជាថ្មីម្តងទៀត”។
សូមបញ្ជាក់ ជនរងគ្រោះទាំង៧នាក់ គឺជាបុគ្គលិកធ្វើការឲ្យអង្គការ World Central Kitchen (WCK) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបាននិងកំពុងផ្តល់ជំនួយស្បៀងអាហារ ដល់តំបន់ហ្គាហ្សា តាមសមុទ្រពីប្រទេសស៊ីប ហើយក្រោយសោកនាដកម្មកាលពីថ្ងៃចន្ទ អង្គការនេះសម្រេចផ្អាកប្រតិបត្តិការនៅតំបន់ហ្គាហ្សា ក្នុងអ្វីដែលខ្លួនហៅថាជា “ការវាយប្រហារកំណត់គោលដៅដោយអ៊ីស្រាអែល”។
ទាក់ទិនបញ្ហានេះ រដ្ឋាភិបាលអង់គ្លេស បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលឲ្យមកបំភ្លឺ ជុំវិញការស្លាប់របស់បុគ្គលិកជំនួយ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានបង្ហោះលើបណ្តាញសង្គម X ថា “ខ្ញុំសូមស្នើសុំឲ្យមានការស៊ើបអង្កេតរហ័សនិងប្រកបដោយតម្លាភាព ហើយចែករំលែកជាមួយសហគមន៍អន្តរជាតិនិងការទទួលខុសត្រូវពេញលេញ។ អ៊ីស្រាអែលត្រូវតែពន្យល់ជាបន្ទាន់ថា តើរឿងនេះកើតឡើងបានដោយរបៀបណា ហើយត្រូវធ្វើរឿងចាំបាច់ដើម្បីធានាសុវត្ថិភាពបុគ្គលិកជំនួយនៅលើដី”។
សូមជម្រាបជាថ្មី សង្គ្រាមដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាននៅតំបន់ហ្គាហ្សា បានផ្ទុះឡើងក្រោយការវាយប្រហារថ្ងៃទី៧ខែតុលារបស់ក្រុមហាម៉ាស ដែលបណ្តាលឲ្យមនុស្សប្រហែល ១ ១៦០នាក់បាត់បង់ជីវិតក្នុងប្រទេសអ៊ីស្រាអែល ដោយភាគច្រើនជាជនស៊ីវិល។
ជាការសងសឹក អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ៣២ ៩១៦ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមតួលេខក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយចលនាប្រដាប់អាវុធប៉ាឡេស្ទីន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សភា អ៊ីស្រាអែល អនុម័តច្បាប់ឲ្យបិទទូរទស្សន៍ Al Jazeera
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


