ព័ត៌មានអន្ដរជាតិ
Netanyahu ចោទចំៗថា គឺចិន ដែលជាអ្នកជួយ កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់
ជាការនិយាយចំឈ្មោះដោយឥតលាក់លៀម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចោទប្រកាន់ថា គឺប្រទេសចិន ដែលជាអ្នកជួយកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។

សម្ភាសន៍ក្នុងកម្មវិធី «៦០នាទី» របស់ទូរទស្សន៍ CBS កាលពីថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៦, លោក Netanyahu និយាយថា ប្រទេសចិន បានផ្គត់ផ្គង់គ្រឿងបង្គុំបច្ចេកវិទ្យា ដែលប្រើប្រាស់ក្នុងការផលិតមីស៊ីលរបស់អ៊ីរ៉ង់។ លោកហៅបញ្ហានេះ ថាជាការព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងអំឡុងពេលនោះដែរ លោក Netanyahu អះអាងថា សង្គ្រាមជាមួយអ៊ីរ៉ង់ «មិនទាន់បញ្ចប់ទេ» ព្រោះ ការគំរាមកំហែងសំខាន់ៗ នៅតែបន្តមាន។
ម្យ៉ាង លោកចោទថា អ៊ីរ៉ង់នៅតែរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច និងនៅតែរក្សាទីតាំងចម្រាញ់នុយក្លេអ៊ែរ ដែលចាំបាច់ ត្រូវតែរុះរើចោល។

យ៉ាងណាក្តី ជុំវិញការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គេមិនឃើញមានប្រតិកម្មពីសំណាក់ ភាគីចិននៅឡើយទេ។
ពាក់ព័ន្ធរឿងអ៊ុយរ៉ាញ៉ូមនេះដែរ តាមរបាយការណ៍ពី Independent ចុះផ្សាយកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦, មេដឹកនាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា បច្ចុប្បន្ន អ៊ីរ៉ង់ មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរ បានរហូតដល់ទៅ ១០គ្រាប់។
បើតាមរូបភាពផ្កាយរណប សារធាតុដ៏គ្រោះថ្នាក់ទាំងនេះ ត្រូវគេជឿថា កំពុងលាក់ទុកយ៉ាងជិត នៅក្នុងរូងភ្នំ នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Isfahan បន្ទាប់ពីមានរថយន្តជាច្រើនគ្រឿង បានដឹកជញ្ជូនកុងតឺន័រចំនួន ១៨ ដែលសង្ស័យថាជា សារធាតុអ៊ុយរ៉ាញ៉ូម ចូលទៅក្នុងជម្រកក្រោមដី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ មកម៉្លេះ ពោលគឺតាំងពីមុនពេលសង្រ្គាមផ្ទុះឡើងទៅទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


