ព័ត៌មានជាតិ
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ០៤ ថ្ងៃ ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ មានទេសចរជាតិនិងពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ និងទេសចរបរទេសប្រមាណ ១១ ម៉ឺននាក់។
របាយការណ៍របស់ក្រសួងទេសចរណ៍ ក៏បានបង្ហាញខេត្តចំនួន ៥ ដែលទទួលបានទេសចរច្រើនជាងគេរួមមាន÷
១. កំពង់ចាម
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៥.៣៤៩.២៩៧ នាក់
-ទេសចរបរទេស ប្រមាណ ៥១៤ នាក់
២. ព្រៃវែង
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២.២៩៨.៣៦៧ នាក់
-ទេសចរបរទេស ប្រមាណ ៣៥ នាក់
៣. កំពង់ស្ពឺ
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២.១០២.២៤៧ នាក់
-ទេសចរបរទេស ប្រមាណ ១.៦៦៨ នាក់
៤. បាត់ដំបង
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១.៧៣១.៤៣២ នាក់
-ទេសចរបរទេស ប្រមាណ ៣.១៩៧ នាក់
៥. កំពត
-ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ១.៤០០.៣៧៥ នាក់
-ទេសចរបរទេស ប្រមាណ ៣.១២២
មន្រ្តីក្រសួងទេសចរណ៍បានឲ្យកម្ពុជាថ្មីដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៤ ដែលមានរយៈពេល ០៤ ថ្ងៃ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ ២០២៣ ដែលមានរយៈពេលត្រឹមតែ ០៣ ថ្ងៃ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។
តួលេខនេះគឺជាចំនួនមួយដ៏ច្រើនលើសលប់លើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។ នេះបើតាមមន្រ្តីក្រសួងទេសចរណ៍។
ចំនូនភ្ញៀវទាំងជាង ២១ លាននាក់ រដ្ឋបាលរាជធានីខេត្តរាប់បញ្ចូលចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុកនិងកន្លែងជួបជុំនានា។
បើតាមមន្រ្តីក្រសួងទេសចរណ៍ ការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានាគឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យ ៤ ថ្ងៃ បណ្តារាជធានីខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តតាមកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគំតន្រ្តីបន្ថែមជាដើម។
ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវនិងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាត ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។
មន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ វិស័យឯកជនបានសំដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសលុបលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍៕
-
ចរាចរណ៍២ ថ្ងៃ ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ព័ត៌មានបឋម៖ ចូលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រួចអារកសម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យប់មិញ អ៉ីរ៉ង់សងសឹកអ៉ីស្រាអែលដោយមីស៊ីល-យន្តហោះគ្មានមនុស្សជាង២០០គ្រាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង