សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះមន្ត្រីនគរបាលមួយរូបរងការខូចខាតស្ទើរទាំងស្រុង
ផ្ទះមន្ត្រីនគរបាលមួយរូបត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២៧១ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ពៅ រដ្ឋ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល។ មន្ត្រីជំនាញបានឱ្យដឹងថា ទីតាំងខាងលេីជាប្រភេទសំណង់ថ្មប្រក់ស័ង្កសីទំហំ ០៥x១០ម៉ែត្រ ត្រូវបានភ្លេីងឆេះបណ្តាលឱ្យខូចខាតសម្ភារអស់៨០% តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ មូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងករណីនេះ បានធ្វេីឱ្យមន្ត្រីជាប់កិច្ចសន្យាម្នាក់ឈ្មោះ ឌួង ចិត្តភក្តី ភេទប្រុស រងរបួសស្រាល និងមិនធ្វេីឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ។ ប្រតិបត្តិការខាងលេី កងកម្លាំងនគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៧ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង០៨ម៉ែត្រគូប។ ក្នុងនោះក៏មានរថយន្តជំនួយអន្តរាគមន៍មកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ស្មើនឹង០៦ម៉ែត្រគូប៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


