ព័ត៌មានអន្ដរជាតិ
រដ្ឋមួយរបស់ ឥណ្ឌា បិទសាលារៀន និងមហាវិទ្យាល័យ ចំពេលមេឃបើកថ្ងៃចង់ឆេះ
រដ្ឋ Kerala របស់ប្រទេសឥណ្ឌាបានបង្ខំចិត្តបិទសាលារៀន និងមហាវិទ្យាល័យទាំងអស់រហូតដល់ថ្ងៃចន្ទ ទី៦ ខែឧសភា ដោយសារសីតុណ្ហភាពក្តៅខ្លាំង ស្របពេលដែលមេឃបើកថ្ងៃខ្លាំងបែបនេះក៏បានសម្លាប់មនុស្ស ២ នាក់រួចមកហើយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣ ខែឧសភានេះ ។
រលកកម្ដៅដ៏ខ្ពស់កម្រកើតមាននៅក្នុងរដ្ឋ Kerala បានធ្វើឲ្យរដ្ឋាភិបាលប្រកាសឲ្យប្រជាជានមានការប្រុងប្រយ័ត្នពីការប៉ះពាល់នឹងពន្លឹព្រះអាទិត្យ និងបានជំរុញឲ្យអាជ្ញាធរតាមដានស្ថានភាពដើម្បីចៀសវាងមានករណីភ្លើងឆេះព្រៃ និងបានស្នើឲ្យក្រសួងអប់រំប្រកាសបិទសាលារៀន និងមហាវិទ្យាល័យនានាដល់ថ្ងៃទី៦ ខែឧសភា ខណៈសីតុណ្ហភាពកើនដល់ ៤៦ អង្សាសេ ។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងរដ្ឋ Kerala មានមនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់បាត់ស្លាប់បាត់បង់ជីវិតកាលពីដើមសប្តាហ៍នេះ ខណៈអាជ្ញាធរដាក់ការសង្ស័យថា បានស្លាប់ដោយសារកម្ដៅក្ដៅខ្លាំង ។
គួរបញ្ចាក់ថា រលកកម្ដៅបានបង្ខំឲ្យបិទសាលារៀននៅផ្នែកខ្លះនៃអាស៊ី និងអាហ្រ្វិកខាងជើង ដោយឲ្យសិស្សងាកមករៀនតាមប្រព័ន្ធអនឡាញវិញ ខណៈការកើនឡើងនៃសីតុណ្ហភាព និងភាពស្ងួតបានបណ្តាលឲ្យមានភ្លើងឆេះព្រៃជាញឹកញាប់នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌា ជាពិសេសនៅក្នុងរដ្ឋ Odisha ដោយសារមនុស្សដុតព្រៃដើម្បីប្រមូលផ្កាមួយប្រភេទដែលប្រើសម្រាប់ផលិតស្រា ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


