ព័ត៌មានជាតិ
ចូលលួចកាបូបលុយបានសម្រេចគេចខ្លួនមិនរួច
ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួចកាបូបលុយប្រជាពលរដ្ឋបានសម្រេច គេចខ្លួនមិនបានប៉ុន្មានផង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកសង្កែក្របួចបានភ្លាមៗ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិ អន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមប្រភពព័តមានពីសមត្ថកិច្ចអោយដឹងថា ជនសង្ស័យមានឈ្មោះ ហូ ឡែន អាយុ៣០ឆ្នាំ ទីលំនៅមិនពិតប្រាកដ ចំណែកជនរងគ្រោះ ឈ្មោះ ជឿង សាយ ភេទ្យស្រី អាយុ៦៨ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីដឹងថាខ្លួនបាត់កាបូបលុយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច ភ្លាមៗក្រោយពីកើតហេតុមិនបានប៉ុន្មាននាទីផង កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ បានឃាត់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធនឹងការលួចការបូបលុយស្ត្រីចំណាស់ខាងលើយកមកវិញ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប្រាក់ខ្មែរចំនួន៤៧ម៉ឺនរៀល ទូរស័ព្ទដៃម៉ាកហូវៃពណ៌ខ្មៅចំនួន០១គ្រឿង និង កាតទូរស័ព្ទមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងនិងវត្ថុតាងកំពុងឃាត់ខ្លួននៅមូលដ្ឋានអាវុធហត្ថស្រុកសង្កែ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរដ្ឋ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន