ព័ត៌មានជាតិ
ទំហំផ្ទៃដីដាំដំឡូងមីទំនងថយចុះ ដោយសារបញ្ហាប្រឈមមួយចំនួន
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នេះថា ប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ បានចាប់ផ្ដើមបង្ករបង្កើនផលដាំដំឡូងមីឡើងវិញហើយនារដូវនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

លោក អិល ឈិញ បានឱ្យដឹងថា ទំហំផ្ទៃដីដាំដុះនៅក្នុងខេត្តឧត្តរមានជ័យនៅឆ្នាំនេះ ទំនងមានការថយចុះ ដោយសារកន្លងមកអាកាសធាតុរាំងស្ងួតយូរ ធ្វើឱ្យងាប់ពូជ ហើយតម្លៃដំឡូងមីធ្លាក់ចុះធ្វើឱ្យកសិករខាតបង់។
លោក អិល ឈិញ បញ្ជាក់ថា៖ «ផ្ទៃដីដាំដុះឆ្នាំនេះ ប្រហែលមានការថយចុះ ខ្ញុំធ្លាប់ដាំ ២០ ហិកតា ឆ្នាំនេះ នៅសល់តែ១០ ហិកតាទេ»។
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្ន កសិករដាំដំឡូងមីបានប្រមាណ ៣០ ទៅ ៤០ ភាគរយក្នុងរយៈពេលដាំ ១០ ថ្ងៃកន្លងមក ខណៈអាកាសធាតុអំណោយផលល្អតាមតំបន់ ប៉ុន្តែតំបន់ខ្លះក៏មានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យដំណាំដាំលិចហូរដាច់រងរសាត់ដើម។

ទិន្ន័យរបស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យបង្ហាញថា ផ្ទៃដីដាំដំឡូងមីនៅខេត្តឧត្តរមានជ័យ មានជាង ៧ ម៉ឺនហិកតា ខណៈមួយហិកតាទទួលបានទិន្នផលប្រមាណ ២០ តោន។ ទីផ្សារនាំចេញដំឡូងមីកម្ពុជា មានប្រទេសថៃ និងប្រទេសវៀតណាម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។ ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លានតោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


