ព័ត៌មានជាតិ
ទស្សនិកជនយ៉ាងច្រើនចូលទស្សនា ព្រឹត្តិការណ៍ការប្រណាំងម៉ូតូនិងឡាន «Car & Bike Festival» នៅព្រលានយន្តហោះចាស់ ក្រុងសៀមរាប
ទស្សនិកជនជាច្រើនបានចូលទស្សនាព្រឹត្តិការណ៍ដែលក្រសួងទេសចរណ៍បានសហការជាមួយអង្គការសប្បុរសធម៌ហ្វិចឆីរ៉ាល់ និងក្រុមហ៊ុនClip RV Media និងSalakamreuk Commune រៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ និងរថយន្ត ទេសចរណ៍ Siem Reap Bike Week ដោយប្រមូលផ្តុំម៉ូតូ និងរថយន្តល្បីៗ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណអាកាសយានដ្ឋានសៀមរាបចាស់ ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះ ជាឱកាសដ៏ល្អក្នុងការជំរុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” និងជាការជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជារួមចំណែកជំរុញប្រសិទ្ធភាព នៃការអនុវត្តយុទ្ធសាស្ត្រ“បង្កើន៥ និងអភិវឌ្ឍន៍៣”របស់ក្រសួងទេសចរណ៍។

សម្រាប់នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមកីឡាករជិះម៉ូតូ និងរថយន្ត ជាច្រើនអ្នកកំពុងប្រណាំង នៅទីលានអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ប្រកបទៅដោយភាពសប្បាយរីករាយ និងមានការអបអរសាទរយ៉ាងច្រើនពីសំណាក់ទស្សនិកជនផងដែរ៕
ដោយ៖ជុន កុសល








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ