កីឡា
លោក Ancelotti ជាគ្រូបង្វឹកទី១ឈ្នះជើង UCL ចំនួន៥លើក
លោក Carlo Ancelotti បានជួយក្លិបយក្សអេស្ប៉ាញអធិរាជស Real Madrid ឈ្នះជើងឯកពានរង្វាន់ក្លិបលំដាប់ទី១អឺរ៉ុប UEFA Champions League ដើម្បីក្លាយជាគ្រូបង្វឹកទី១ដែលបានឈ្នះពានរង្វាន់នេះចំនួន៥លើកក្នុងប្រវត្តិសាស្ត្រ។

នៅវគ្គផ្តាច់ព្រ័ត្រយប់ទី១ ខែមិថុនា ឆ្នាំ២០២៤ Real Madrid បង្ហាញទម្រង់ការពារដ៏មានប្រសិទ្ធភាព បើទោះជាក្រុមអាល្លឺម៉ង់ Borussia Dortmund បានគ្រប់គ្រងការប្រកួតយ៉ាងល្អនៅក្នុងវគ្គទី១ ប៉ុន្តែចូលវគ្គទី២ អធិរាជសបានទម្លាយសំណាញ់ទី Dortmund ២គ្រាប់ដោយខ្សែការពារ Carvajal នៅនាទី៧៤ និងគ្រាប់ទី២រកបានដោយខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior នៅនាទី៨២។

នេះជាជើងឯកលើកទី១៥របស់ Real Madrid ដែលជាការឈ្នះជើងឯកច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ ការឡើងវគ្គផ្តាច់ព្រ័ត្រ១៨ដង គឺឈ្នះជើងឯក១៥ដង និងបានជើងឯករង៣ដង។ គិតចាប់ឆ្នាំ១៩៨១មក រាល់ពេលក្រុមនេះឡើងវគ្គផ្តាច់ព្រ័ត្រ មិនដែលចាញ់ទេ។

លោក Carlo Ancelotti ក្នុងនាមជាគ្រូបង្វឹកបានគ្រងជើងឯក UCL ចំនួន៥ដងគឺ២លើកជាមួយក្លិប AC Milan រដូវកាល ២០០២-៣ និង២០០៦-៧ ហើយ៣លើកជាមួយ Real Madrid គឺរដូវកាល ២០១៣-១៤, ២០២១-២២ និង២០២៣-២៤។ កាលនៅជាកីឡាករ លោកធ្លាប់ឈ្នះជើងឯកនេះ២ដងគឺជាមួយ AC Milan នៅរដូវកាល១៩៨៨-៨៩ និង១៩៨៩-៩០៕





អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


