ព័ត៌មានជាតិ
រដ្ឋមន្រ្តីការពារជាតិកម្ពុជា-ចិន សន្យាពង្រឹង ពង្រីកទំនាក់ទំនងវិស័យយោធាឱ្យកាន់តែល្អប្រសើរ
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនលោក ទុង ជុន (Dong Jun) បានបង្ហាញការតាំងចិត្តធ្វើឱ្យទំនាក់ទំនងវិស័យយោធាទ្វេភាគីកាន់តែល្អប្រសើរ។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី នាឱកាសដែលប្រមុខការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី (Shangri-La) លើកទី ២១ នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

នៅចំពោះមុខរដ្ឋមន្រ្តីការពារជាតិចិន លោក ទៀ សីហា បានគូសបញ្ជាក់ជាថ្មីថា៖« រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ ហើយទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរមកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ»។
ក្នុងនាមជាអ្នកបន្តវេន លោក ទៀ សីហា បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ជាការឆ្លើយតបលោក ទុង ជុន បានធ្វើការវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ។ លោកថ្លែងថា៖« ឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំបន្តវេន នៃកងទ័ពយើងទាំងពីរ កម្ពុជា-ចិន ដើម្បីបន្តដឹកនាំ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ» ។ ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅវិញទៅមកនៅក្នុងឆ្នាំ ២០២៤ ដើម្បីរឹតចំណងមិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកយោធា។

សូមជម្រាបថា កងទ័ពកម្ពុជា-ចិន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៤ បានបិទបញ្ចប់វគ្គសមយុទ្ធរួមគ្នា នាគមាស លើកទី ៦ ២០២៤ នៅលើដីគោក នៃទីលានបាញ់គ្រាប់ពិត របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅខេត្តកំពង់ឆ្នាំង និងបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹកលើកទី១ នៅលើលម្ហសមុទ្រកម្ពុជា ដោយទទួលបានលទ្ធផលជោគជ័យទ្រង់ទ្រាយធំ។
តាមរយៈសមយុទ្ធរួមគ្នានេះ កងទ័ពប្រទេសទាំងពីរត្រូវបានពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អប្រសើរ បង្កើនការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្លើយតបការគំរាមកំហែងសន្តិសុខគ្រប់បែបយ៉ាង នាំមកនូវផលប្រយោជន៍ សុភមង្គលដល់ប្រទេសជាតិ និងប្រជាជនទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


