សន្តិសុខសង្គម
ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត
ម្ចាស់ហាងលក់ទូរស័ព្ទនៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវមន្ត្រីគយចល័តតំបន់៦ចុះចាប់ និងដកហូតជាង១ពាន់គ្រឿងកាលពីកន្លងទៅ ត្រូវបានមន្ត្រីជំនាញប្រគល់ជូនមកវិញហើយ កាលពីថ្ងៃទី៤មិថុនា ម្សិលមិញ តែការប្រគល់ជូននេះ គឺប្រគល់ជូនតែអីវ៉ាន់មួយទឹកតែប៉ុណ្ណោះ ខណៈអីវ៉ាន់នាំចូលថ្មីត្រូវរង់ចាំការត្រួតពិនិត្យបន្តសិន។ នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងលក់ទូរស័ព្ទទំនើប រដ្ឋា មេមត់ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៥មិថុនានេះ។

ម្ចាស់ហាងលក់ទូរស័ព្ទទំនើប រដ្ឋា មេមត់ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ មិថុនានេះ លោកបានដាក់អីវ៉ាន់បើកលក់ជាធម្មតាវិញហើយ បន្ទាប់ពីទទួលបានអីវ៉ាន់ពីមន្ត្រីគយដែលបានដកហូតកាលពីកន្លងទៅ។ លោកបញ្ជាក់ថា អីវ៉ាន់ដែលទទួលបានមកវិញនេះ គឺជាទូរស័ព្ទមួយទឹកដែលទិញដូរនៅក្នុងស្រុក ហើយចំពោះអីវ៉ាន់ដែលនាំចូលថ្មីនោះ នៅមិនទាន់បានទទួលមកវិញនោះទេ ត្រូវរង់ចាំមន្ត្រីគយត្រួតពិនិត្យបន្តសិន ហើយក៏នឹងបានមកវិញគ្រប់ចំនួនផងដែរ។ បើតាមម្ចាស់ហាងលក់ទូរស័ព្ទរូបនេះ ការទទួលបានទូរស័ព្ទមកដាក់លក់វិញនេះ គឺដោយមានការសម្របសម្រួលពីភាគីក្រុមហ៊ុន ជាមួយមន្ត្រីគយ។ លោកថា ចំពោះទូរស័ព្ទថ្មីមន្ត្រីគយតម្រូវឲ្យបង់ពន្ធនាំចូល តែការបង់ពន្ធនេះក៏មានការបន្ថូបន្ថយផងដែរ។

ម្ចាស់ហាងលក់ទូរស័ព្ទទំនើប រដ្ឋា មេមត់ បញ្ជាក់បន្ថែមថា ក្រៅពីលោកមានម្ចាស់ហាងទូរស័ព្ទចំនួន២ផ្សេងទៀតក៏ទទួលបានអីវ៉ាន់មកដាក់លក់ជាធម្មតាដូចរូបលោកដែរ ខណៈពេលដែលមិនទាន់ទទួលបានអីវ៉ាន់មកវិញនោះ លោកបើកតែជួសជុលតែប៉ុណ្ណោះ ដើម្បីទទួលបានប្រាក់ខ្លះគ្រាន់បង់ថ្លៃឈ្នួលផ្ទះ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


