ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក Biden នឹងយកប្រាក់ពីអ្នកកាសែតសេតវិមាន ១៧០ដុល្លារសម្រាប់ការធ្វើតេស្តកូវីដមួយលើក
រដ្ឋបាលលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងយកប្រាក់ពីអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានចំនួន១៧០ដុល្លារ សម្រាប់ការធ្វើតេស្តរកវីរុសកូរ៉ូណាប្រចាំថ្ងៃ ដែលរឿងនេះបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងក្នុងចំណោមអ្នកសារព័ត៌មាន។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យសារព័ត៌មានសេតវិមាន នឹងចាប់ផ្តើមគិតថ្លៃសម្រាប់ការធ្វើតេស្តនៅសប្តាហ៍ក្រោយ។ ការចំណាយនេះ ស្មើនឹងថ្លៃសេវាចូលយកព័ត៌មាន សម្រាប់អ្នកកាសែតដែលផ្សព្វផ្សាយអំពីរដ្ឋបាល។
ខណៈដែលសេតវិមាន បានចំណាយប្រាក់សម្រាប់ការធ្វើតេស្តប្រចាំថ្ងៃ អស់រយៈពេលជិតមួយឆ្នាំមកហើយនោះ ពួកគេបានក្លាយជាបន្ទុកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល។
សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន (WHCA) ដែលជាស្ថាប័នមួយតំណាងឲ្យអ្នកយកព័ត៌មាននិងរៀបចំលិខិតបញ្ជាក់ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនបានសម្តែងការព្រួយបារម្ភអំពីសំណើនេះ ដោយអ្នកខ្លះលើកឡើងថា សំណើនេះនឹងប៉ះពាល់ដល់សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានដំណឹង និងជះឥទ្ធិពលដល់សិទ្ធិនៃការបញ្ចេញមតិដោយសេរី។
សមាគមនេះបាននិយាយនៅក្នុងកំណត់ហេតុមួយ កាលពីរាត្រីថ្ងៃសុក្រថា “WHCA សូមសម្តែងក្តីព្រួយបារម្ភថា ការចំណាយអាចត្រូវបានហាមឃាត់សម្រាប់អ្នកសារព័ត៌មានមួយចំនួន ដែលផ្សាយអំពីសេតវិមាន ហើយនៅទីបំផុត អាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសាធារណៈក្នុងការដឹងព័ត៌មាន”។
អ្នកយកព័ត៌មាននយោបាយបរទេសរបស់រ៉យទ័រឈ្មោះ Idrees Ali បានសង្កេតឃើញថា អ្នកសារព័ត៌មានមួយក្រុមមានគ្នាចំនួន៨នាក់ ដែលជាទំហំធម្មតាសម្រាប់ក្រុមអ្នកផលិតកម្មវិធីទូរទស្សន៍ នឹងត្រូវចំណាយប្រាក់ចំនួន១,៣៦០ដុល្លារសម្រាប់រយៈពេលត្រឹមតែមួយថ្ងៃ នៃការផ្សាយព័តមានក្រោមគម្រោងថ្មីនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អត្ថាធិប្បាយ ៖ សម្លឹងស៊ីជម្រៅ វិបត្តិពិភពលោក និង ភាពតានតឹងរវាងចិន-អាមេរិក
ចុចអាន៖ លោក Biden ព្រមានអ៊ីរ៉ង់ប្រយ័ត្នប្រយែងខ្លួន ក្រោយការវាយប្រហារលើកងកម្លាំងនៅស៊ីរី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


