Connect with us

ព័ត៌មានអន្ដរជាតិ

អត្ថាធិប្បាយ ៖ សម្លឹងស៊ីជម្រៅ វិបត្តិពិភពលោក និង ភាពតានតឹង​រវាងចិន-អាមេរិក

បានផុស

នៅ

ត្រីមាសទីមួយនៃដំណើរការ​ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមពិភពលោកសម្រាប់​ប្រធានាធិបតី Joe Bidenហាក់កាន់តែ​លំបាកជាងមុនហើយ​។ មិនថា បេសកកម្មដោះស្រាយជម្លោះជាមួយចិន វិធីបញ្ចប់សង្គ្រាមដ៏យូរអង្វែងនៅមជ្ឈឹមបូព៌ាឬការរឹតបន្តឹងសម្ព័នមិត្ត​ដែលគួរឱ្យទុកចិត្ត​របស់ខ្លួនឡើងវិញ គ្រប់យ៉ាងស្មុគស្មាញជាងការរំពឹងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាមេរិកនិងវិបត្តិនៅអាហ្វហ្គានីស្ថាន

បើមើលតាមលក្ខណៈផ្លូវការ សហរដ្ឋអាមេរិកបានបង្ហាញដោយចំហរ នូវឆន្ទៈដកចេញកម្លាំងទ័ពចំនួន ២,៥០០ នាក់ចុងក្រោយរបស់គេពីប្រទេសអាហ្វហ្គានីស្ថានដែលនេះជាផ្នែកមួយ​ ក្រោមកិច្ចព្រមព្រៀងបន្សល់ពីរដ្ឋបាលលោក Trump វើកាលពីឆ្នាំមុនជាមួយឧទ្ទាមតាលីបង់ ខណៈដែលកំពុងតតាំងក្នុងសង្គ្រាម​ជាមួយរដ្ឋាភិបាលទីក្រុងកាប៊ុល។

តែបើមើលឱ្យស៊ីជម្រៅទៅក្នុងសកម្មភាពិត គ្រប់យ៉ាង​ហាក់នៅឆ្ងាយពីកិច្ចព្រមព្រៀងនោះខ្លាំង។ ដោយសារ​ខាងពួកតាលីបង់ក៏មិនបាន​កាត់បន្ថយការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាលនិងមន្ត្រីស៊ីវិល ខាង រដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏អូសបន្លាយពេលសម្រាប់ការចចាររកសន្តិភាព សហរដ្ឋអាមេរិកដែលបានសន្យាថានឹងដកទណ្ឌកម្មអន្តរជាតិចេ្ពីខាងតាលីបង់ក៏មិនឃើញធ្វើ​។

ឥឡូវនេះ ឧទ្ទាម​តាលីបង់បានបន្តរុញច្រានកងទ័ពរដ្ឋាភិបាលឱ្យខ្ទាតចេញពីមួយកន្លែង​ទៅមួយកន្លែងទៀត ហើយយុទ្ធនាការធ្វើឃាតស្រស់ ទៅលើចៅក្រម អ្នកច្បាប់ មន្ត្រីរដ្ឋ គ្រូបង្រៀន និង​អ្នកសារព័ត៌មាន។ល។

អាមេរិក​ត្រូវប្រឈមមុខនឹងការសម្រេចចិត្តសំខាន់លើសំណួរអំពីថា គួរដកកងទ័ពជាងពីរពាន់នាក់ចុងក្រោយនោះចេញពីកាប៊ុលដូចកិច្ចសន្យាហើយ ឱបដៃមើលអាហ្វហ្គានីស្ថានធ្លាក់ចូលក្នុងការបង្ហូរឈាមផ្ទៃក្នុងជាមួយឧទ្ទាម​ដែលមានប្រៀបជាងរដ្ឋាភិបាល ឬ ក៏នៅបន្ត? ករណីនេះមិនខុសពីឆ្នាំ១៩៧៥នៅកម្ពុជា ដែលសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់បរាជ័យហើយបានដកបុគ្គលិកស្ថានទូតដែលនៅសេសសល់ទាំងអស់ចេញពីរាជធានីភ្នំពេញដោយនៅព្រឹកព្រលឹម ថ្ងៃទី១២ ខែមេសា គឺ៥ថ្ងៃ មុនភ្នំពេញត្រូវដួលរលំ មនុស្ស ២៧៦ នាក់(ជនជាតិខ្មែរជាង១០០នាក់និង អ្នកកាសែតបរទេសដែលមកតាមដានព័ត៌មានអំពីសង្គ្រាមស៊ីវិលរវាងខ្មែរក្រហមកុម្មុយនិស្តនិងរដ្ឋាភិបាលលន់ណុល)ក៏ត្រូវបានគេមកដឹកយកតាមអាកាស​ចាកចេញពីទីវាលបាល់ទាត់ក្បែរស្ថានទូតអាមេរិក ដោយឧទ្ធម្ភាគចក្រចំនួន ៣០ គ្រឿង។BBC

ប្រសិនបៃឌិន ដកចេញ​នូវកងទ័ពចុងក្រោយដូចពាក្យសន្យាក្នុងការ​ចរចាសន្តិភាព ហើយប្រសិនបើរដ្ឋអំណាចនៅទីក្រុងកាប៊ុលដួលរលំអាហ្វហ្គានីស្ថាន ក៏នឹងក្លាយជាប្រទេសដែលចូលទៅក្នុងដៃឧទ្ទាម ដូចលំនាំប្រទេសគុយបានិងកម្ពុជា​ដែរ​។

អតីតមន្ត្រីអាមេរិកខ្លះក៏កំពុងប្រជែងការ​ជំទាស់ថា បៃឌិនគួរតែបញ្ជូនកងទ័ពបន្ថែមទៀតសិន រហូតដល់មានដំណោះស្រាយសន្តិភាពចុងក្រោយនៅកាប៊ុល ខណៈក្រុមជំទាស់នៅអាមេរិក លើកឡើងថា សង្គមមួយដែលកំពុងនឿយហត់នឹងកូវីដ១៩ សង្គ្រាមនៅអាហ្វហ្កានីស្ថានបានធ្វើឱ្យបាត់បង់កងទ័ពជាង ២.៤០០ នាក់និងចំណាយប្រាក់ជាតិច្រើនជាង ២ ទ្រីលានដុល្លារនេះ បង្ហាញ​ថា អាមេរិក​ដល់ពេលត្រូវដើរចេញហើយ។

ប៉ុន្តែ អ្វី​ដែលនៅតែគម្រាម​សហរដ្ឋអាមេរិក ឱ្យតស៊ូ​ពង្រឹង​រក​ផលប្រយោជន៍នៅក្នុងអំណាច​ពិភពលោក រួមមាន ហេតុផល​ វត្តមាន​នៃ​ក្រុមអាល់កៃដា និងក្រុមភេរវករផ្សេងៗទៀតដែលកំពុងដំណើរការ​ខ្លាំងឡើងៗ។

សម្រាប់មូលដ្ឋានទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន​ អ្នកវិភាគលំដាប់​កំពូលៗ បានបញ្ចេញ​មានជំរើសជាមូលដ្ឋានបី

១ វត្តមានកងទព័អាមេរិកគួររក្សានៅទីនោះដដែល​ស្នាក់នៅ ហើយគួរ បង្កើនសក្តានុពលវត្តមានយោធាអាមេរិកកាន់តែធំជាងមុនបន្តិចផង ឧត្តមសេនីយ៍ Joseph F. Dunford Jr.,  អតីតប្រធានអគ្គសេនាធិការចំរុះបានណែនាំលោកបៃឌិននៅក្នុងខែនេះ។ អ្នកនយោបាយដដែលបានព្រមានថាប្រសិនបើអាមេរិកចាកចេញនៅថ្ងៃទី ១ ឧសភាដូចកាលដែលបានគ្រោងទុក ពិភពលោក​នឹងបន្សល់នូវភាពវឹកវរសង្គ្រាមស៊ីវិល។ លោកថាការបន្តមានវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិក មានសារៈសំខាន់ក្នុងការជំរុញឱ្យពួកតាលីបានព្រមវិលមកចរចា។

ទោះយ៉ាងណា នៅចុងបញ្ចប់នៃទស្សនីយភាពនេះ អ្នកជំនាញម្នាក់ក្នុងចំនោមអតីតទីប្រឹក្សារបស់លោក ឧត្តមសេនីយ៍ Joseph F. Dunford Jr គឺបរុសដែលមានបទពិសោធន៍ជាមួយសង្គ្រាម​នៅអាហ្វហ្គានីស្ថានលោក Carter Malkasian មានប្រសាសន៍ថា វាដល់ពេលហើយដែលអាមេរិក​ត្រូវចាកចេញទាំងស្រុង។

លោកបានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា ការចាកចេញឥឡូវនេះមានលក្ខណៈគួរឱ្យទាក់ទាញជាងពេលណាៗទាំងអស់ព្រោះថា រាល់ការចចេស​រក្សាកងទ័ពអាមេរិកនៅក្នុងប្រទេសនេះទំនងជាមិនអាចបញ្ចុះបញ្ចូលពួកតាលីបង់ឱ្យចូលចរចាទេ បែរជាឱ្យពួកគេរកបានផលចំណេញនៅនឹងកន្លែងទាំងជាមួយវត្តមានទាហានអាមេរិកទាំង២៥០០នាក់។

ជម្រើស​ទីបីវិញ គឺ​ឱ្យពន្យាពេលការដកទព័រយៈពេល ៦ ខែ ដើម្បីរកកាលវិភាគថ្មីសម្រាប់កិច្ចចរចាសន្តិភាពនិងព្យាយាមផ្នែកការទូតដ៏ស្វាហាប់ជាងនេះ រួមទាំងការសុំជំនួយពីអ្នកជិតខាង ដូចជារុស្ស៊ីនិងចិនដើម្បីដាក់សម្ពាធលើពួកតាលីបង់ឱ្យចរចាគ្នាឱ្យបានម៉ឺងម៉ាត់។ នេះជាគំនិត អតីតប្រេសិតក្រសួងការបរទេសប្រចាំនៅប្រទេសអាហ្វហ្គានីស្ថានលោកស្រី Laurel Miller ។ លោកស្រីបាននិយាយប្រាប់ញូយ៉កថាមស៍ថា ឥទ្ធិពលដ៏ប្រសើរបំផុតរបស់អាមេរិកទៅលើក្រុមឧទ្ទាម គឺមិនមែនវត្តមានយោធាទេ​តែអាមេរិក​គួរមាន​សមត្ថភាពក្នុងការបង្ហាញពួកគេថា គ្រប់យ៉ាងនឹង​ក្លាយជាអន្តរាគមអន្តរជាតិដែលស្តាប់តាមអាមេរិក។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនមិនងាយធូរស្រាល
នៅក្នុងបេសកកម្ម ខែដំបូងនៃតំណែងប្រធានាធិបតីរបស់ខ្លួន លោក Joe Biden បានខិតខំយ៉ាងខ្លាំងលើការ​កំណត់ឡើងវិញនូវបណ្តាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិកចាត់ទុកកូរ៉េខាងត្បូងនិងជប៉ុនជាសម្ព័ន្ធមិត្តដែលទុកចិត្តបំផុតរបស់ខ្លួន និងបានផ្តល់សញ្ញាដល់ពួកគេថា ខ្លួននឹងធ្វើការជាមួយប្រទេសទាំងពីរដើម្បីបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

លោក Biden ក៏សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការត្រីភាគីបន្ថែមទៀតក្នុងការដោះស្រាយជាមួយនឹងការកើនឡើងនៃអំណាចរបស់ចិនលើពិភពលោក។

សម្រាប់ប្រទេសកូរ៉េខាងត្បូង ការខ្សោះជីវជាតិនៃទំនាក់ទំនងទ្វេជាមួយជប៉ុនចាប់តាំងពីប្រធានាធិបតីមូនជេអ៊ីនឡើងកាន់តំណែងក្នុងឆ្នាំ ២០១៧ នេះហាក់ដូចជាបញ្ហាប្រឈមធំមួយផ្នែក​ដោយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន។ តួលេខពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០២០កន្លងមកបាន ពន្យល់ថា ប្រទេសចិនគឺជាទិសដៅឈានមុខគេសម្រាប់ការនាំចេញរបស់កូរ៉េខាងត្បូង ដោយស្រូបយក ២៥,៨ ភាគរយនៃចំនួនសរុប។ បន្ទាប់មកទៀតអាមេរិកមានចំនួន ១៤,៥ ភាគរយប្រទេសវៀតណាមនិងហុងកុងបន្ទាប់ ឯប្រទេសជប៉ុនឈរនៅលំដាប់ទី ៥ ដែលស្រូបយកតែ ប្រមាណ​ជា៤,៩ ភាគរយនៃការនាំចេញរបស់កូរ៉េខាងត្បូង។

ក្នុងនាមជាប្រជាជាតិមួយពឹងផ្អែកលើពាណិជ្ជកម្មដើម្បីការរស់រានរបស់ខ្លួន ប្រទេសកូរ៉េខាងត្បូងមិនអាចព្រងើយកន្តើយនឹងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបានទេ។

ដែលលំបាកគឺកូរ៉េ មិនអាចងាកចេញពីសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំទីពីរនិងដែលមានសម្ព័ន្ធភាពយោធាជិតស្និទ្ធ។ ហើយក៏មិនអាចព្រងើយកន្តើយចំពោះប្រទេសជប៉ុនដែលនៅតែជាប្រភពដ៏សំខាន់នៃបច្ចេកវិទ្យា​ជឿនលឿនប៉ុន្តែក៏មិនសំខាន់ដូចចិនឬអាមេរិកដែរ។ សម្រាប់ប្រទេសកូរ៉េខាងត្បូង ភាពតឹងតែងរវាងចិននិងអាមេរិកបង្កបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចំពោះវិបុលភាពនិងសន្តិសុខរបស់ខ្លួនដោយសារតែ​ប្រទេសទាំងពីរដើម្បីរក្សាលំហូរនៃពាណិជ្ជកម្ម។

ការកើនឡើងនៃអំណាច​ប្រទេសចិនក្នុងនាមជាដៃគូសេដ្ឋកិច្ចចាប់តាំងពីទសវត្សឆ្នាំ ១៩៩០មក ស្របពេលជាមួយនឹងការធ្លាក់ចុះនៃសារៈសំខាន់របស់ជប៉ុននៅកូរ៉េពិតបានជះឥទ្ធិពលដល់សហរដ្ឋអាមេរិកដោយកាត់បន្ថយឥទ្ធិពលរបស់ខ្លួននៅក្នុងពាណិជ្ជកម្មមិនថាតែជាមួយ កូរ៉េទេប៉ុន្តែ ជាមួយប្រទេសជាច្រើន។ ដៃគូពាណិជ្ជកម្មកំពូលសម្រាប់ប្រជាជាតិភាគច្រើននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះគឺប្រទេសចិន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។

ករណីសហរដ្ឋអាមេរិកនិងចិនចាប់ផ្តើមឡើងកំដៅ ឬយ៉ាងហោចណាស់ចេញសង្រ្គាមត្រជាក់ថ្មី ហើយបើកូរ៉េខាងត្បូងចង់ចេញមុខ​​សម្របសម្រួលរវាងប្រទេសទាំងពីរគឺពិបាកដដែល ព្រោះជំលោះមានលក្ខណៈជារចនាសម្ព័ន្ធ ឱកាសនៃភាពជោគជ័យគឺទាប។

មធ្យោបាយមួយទៀតសម្រាប់កូរ៉េខាងត្បូងដើម្បីដោះស្រាយស្ថានការណ៍គឺជួសជុលទំនាក់ទំនងជាមួយជប៉ុននិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសកំពុងរីកចម្រើនផ្សេងៗ។ ចំពោះភាពតានតឹងទាំងអស់រវាងកូរ៉េខាងត្បូងនិងជប៉ុនប្រជាជាតិទាំងពីរឃើញថាពួកគេមានជំហរប្រហាក់ប្រហែលគ្នា។ ប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយប្រទេសចិននិងសម្ព័ន្ធមិត្តយោធាជាមួយសហរដ្ឋអាមេរិក។

ក្នុងចំណោមគោលដៅនាំចេញធំ ៗ ទាំង ១៥ ក្រៅពីសហរដ្ឋអាមេរិកមានតែ ៣ កន្លែងទៀតនៅក្រៅតំបន់អាស៊ីគឺអាឡឺម៉ង់ ម៉ិកស៊ិកនិងរុស្ស៊ី។ ប្រទេសម៉ិកស៊ិកជាប់ចំណាត់ថ្នាក់លេខ ១១ គឺជាប្រទេសកំពុងអភិវឌ្ឍន៍តែមួយគត់នៅក្រៅទ្វីបអាស៊ី ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១៥ ។ នៅពេលកំណើនសេដ្ឋកិច្ចងាកចេញពីប្រទេសចិនទៅប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនវ័យក្មេងនិងកំពុងកើនឡើងនោះ ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកឱកាសថ្មីៗដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើជនជាតិចិន។ ប្រទេសប្រេស៊ីល កូឡុំប៊ី អេហ្ស៊ីប អ៊ីរ៉ង់ នីហ្សេរីយ៉ា ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងតួកគីសុទ្ធតែមានប្រជាជនច្រើន និងមានសក្តានុពលក្នុងការរីកចម្រើនទៅជាដៃគូសេដ្ឋកិច្ចសំខាន់សម្រាប់កូរ៉េខាងត្បូង។

គំនិតផ្តួចផ្តើមថ្មីនេះ អាចនឹងបង្កើនការពិបាកក្នុងអាណត្តិរបស់ប្រធានាធិបតី Moon និងទំនាក់ទំនងជាមួយអាមេរិក។ យើងរង់ចាំមើលថា តើ លោកបៃឌិនដោះស្រាយចំណោទចាក់ស្រេះនេះដោយមធ្យោបាយណា?

សាយ ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៩ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម