Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ថា ពិបាកបង្ក្រាបការភ្នាល់បាល់ Euro ណាស់ បើមន្ត្រីលេងល្បែងដែរ

បានផុស

នៅ

ស្របពេលរដូវកាលបាល់ទាត់ដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 ឬគេនិយមហៅថា យូរ៉ូៗ បានឈានចូលមកដល់ហើយនោះ លោក Thanakorn Komkrit អគ្គលេខាធិការនៃមូលនិធិបញ្ឈប់ការលេងល្បែងប្រទេសថៃ បានបង្ហាញក្តីបារម្ភថា យុទ្ធនាការបង្ក្រាបការភ្នាល់បាល់តាមអនឡាញអំឡុងព្រឹត្តិការណ៍នេះ ពិតជាលំបាកខ្លាំងណាស់ បើមន្ត្រីក៏លេងល្បែងដែរនោះ។

(រូបថត៖ Mothership)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់លោក ចំនួនអ្នកភ្នាល់បាល់តាមអនឡាញអំឡុងពានរង្វាន់ Euro ​លើកនេះ នឹងមានការកើនឡើងលើសព្រឹត្តិការណ៍ឆ្នាំ២០២០ ដល់ទៅ៥១%ឯណោះព្រោះថា ឥឡូវ មនុស្សមិនមែនមើលបាល់ដើម្បីតែកម្សាន្តដូចមុនទៀតនោះទេ។ អ្នកលេងល្បែងឥឡូវបានសិក្សាអំពីប្រវត្តិក្រុមនិងទម្រង់លេងច្បាស់ណាស់ ដូចនេះនឹងមានការភ្នាល់ជាក់ជាមិនខានឡើយ។

លោក Thanakorn បញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយ មានអ្នកលេងល្បែង៣លាននាក់នៅក្នុងប្រទេសថៃ ហើយត្រឹមតែមួយខែឧសភានៃឆ្នាំ២០២៤នេះ ក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល បានបិទគេហទំព័រល្បែងប្រមាណ ៦ ៥០០ ប៉ុន្តែនៅតែមានគេហទំព័រច្រើនទៀត លួចបើកដំណើរការ។

លោក Thanakorn Komkrit (រូបថត៖ Nation)

ទន្ទឹមនោះ មជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ចនិងធុរកិច្ច នៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានព្យាករថា សកម្មភាពល្បែងក្នុងអំឡុងព្រឹត្តិការណ៍ Euro 2024 រយៈពេលមួយខែ នឹងជំរុញឲ្យមានការចរាចរទឹកប្រាក់ប្រហែល៦៧ពាន់លានបាត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Euro 2024 ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី១៤ខែកក្កដា។ នៅថ្ងៃប្រកួតបើកឆាក ម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ បានលត់ក្រុមភ្ញៀវស្កុតឡែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កីឡាករឈ្នះជើងឯក EURO ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម