កីឡា
រកឃើញក្រុមបាល់ទះនារីទាំង១២បានកៅអីកីឡាអូឡាំពិក២០២៤
ក្រោយបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុក្នុងពូលពានរង្វាន់នារីពិភពលោក Nations League ទីបំផុតរកឃើញក្រុមបាល់ទះនារីចំនួន១២ទទួលបានកៅអីទៅការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសបារាំង។

ការប្រកួតវិលជុំសន្សំពិន្ទុ Women’s Volleyball Nations League (VNL) ជាការប្រកួតជម្រុះកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ ផ្អែកតាមលទ្ធផលចំណាត់ថ្នាក់ពិភពលោកបាល់ទះនារីពិភពលោកនៅថ្ងៃទី១៧ ខែមិថុនា បានកំណត់ក្រុមនារីចុងក្រោយចំនួន៥ក្រុមមានឱកាសឡើងទៅប្រកួតវិញ្ញាសាបាល់ទះនារី ក្នុងកីឡាអូឡាំពិក ជាមួយក្រុមនារី៧ផ្សេងទៀតរង់ចាំដោយស្វ័យប្រវត្តិ។
ក្រុមបាល់ទះនារីសរុបចំនួន១២គឺម្ចាស់ផ្ទះបារាំង១ក្រុម ជាមួយក្រុម៦បានមកពីការប្រកួតវគ្គជម្រុះឆ្នាំ២០២៣ មុនព្រឹត្តិការណ៍អូឡាំពិក និងក្រុមល្អបំផុតចំនួន៥ក្រុម ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកគិតត្រឹមថ្ងៃទី១៧ ខែមិថុនា។ ក្រុមចំនួន២បានផ្តល់អាទិភាពដល់ក្រុមល្អបំផុតមកពីអាស៊ី និងអាហ្រ្វិក។ ការប្រកួតបាល់ទះនារី Paris 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា នៅកីឡដ្ឋាន Paris South Arena។

សមាសភាពក្រុមទាំង១២រួមមាន ម្ចាស់ផ្ទះបារាំង ដូមីនីក ស៊ែប៊ី តួកគី ប្រេស៊ីល សហរដ្ឋអាមេរិក ប៉ូឡូញ អុីតាលី ចិន ជប៉ុន ហុល្លង់ និងកេនយ៉ា៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ