ព័ត៌មានអន្ដរជាតិ
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
ស៊ីរ៉ែនប្រកាសអាសន្នរោទ៍ឡើងទូទាំងប្រទេសអ៊ុយក្រែន អំឡុងពេលរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ ខណៈមានសេចក្តីរាយការណ៍ថា មនុស្ស៤នាក់បានបាត់បង់ជីវិត និងជាង២០នាក់រងរបួស។

ការបាញ់ស្រោចយ៉ាងចាស់ដៃនេះ កើតឡើងបន្ទាប់ពីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា លោកត្រូវតែសងសឹកអ៊ុយក្រែន ដែលបើកប្រតិបត្តិការ «សំណាញ់ពីងពាង» វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី៥កន្លែង បំផ្លាញយន្តហោះចម្បាំងអស់ច្រើនគ្រឿង។
តាមការចុះផ្សាយរបស់ BBC, ក្នុងការសងសឹករបស់លោកពូទីន នៅថ្ងៃសុក្រទី៦ខែមិថុនាឆ្នាំ២០២៥ រុស្ស៊ីបានប្រើទាំងមីស៊ីលនិងដ្រូន វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន។
ភ្លាមៗ គេមិនដឹងថាតើរុស្ស៊ីបញ្ជូនដ្រូនប៉ុន្មានគ្រឿងឬបាញ់មីស៊ីលប៉ុន្មានគ្រាប់ក្នុងការវាយប្រហារទូទាំងប្រទេសអ៊ុយក្រែនទេ ប៉ុន្តែនៅទីក្រុង Lutsk ភាគពាយព្យ, ចៅហ្វាយក្រុងនេះអះអាងថា ខ្លួនត្រូវរងគ្រាប់មីស៊ីលរុស្ស៊ីចំនួន៦គ្រាប់និងដ្រូន១៥គ្រឿង។

ការសងសឹករបស់ពូទីននេះទៀតសោត កើតឡើងចំពេលលោក ត្រាំ ប្រាប់ទៅអធិការបតីអាល្លឺម៉ង់ Friedrich Merz ក្នុងកិច្ចប្រជុំមួយនៅសេតវិមានថា បណ្ដោយឲ្យរុស្ស៊ី-អ៊ុយក្រែនឈ្លោះគ្នាដូចក្មេងយូរបន្តិចសិនចុះ មុនបំបែកពួកគេ។
លោក ត្រាំ និយាយថា «ពេលខ្លះក៏ល្អដែរ ដែលទុកឲ្យក្មេងៗឈ្លោះគ្នាមួយរយៈសិន ហើយចាំបំបែកពួកគេ»។ តាមការបញ្ជាក់ពីលោក ត្រាំ, លោកក៏លើកឡើងពីពាក្យប្រៀបធៀបនេះទៅកាន់សមភាគីរុស្ស៊ី ពូទីន ដែរនៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រាប់ត្រាំ ថា រុស្ស៊ី ដាច់ខាតត្រូវតែសងសឹកអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


