ជីវិតកម្សាន្ដ
បវរកញ្ញាបារាំង លើកមូលហេតុនាំឲ្យបោះបង់លំដាប់រងលេខ៣ MGI ព្រោះតែរងការប្រមាថ
បន្ទាប់ពីដកតំណែងម្ចាស់មកុដ Miss Grand International 2024 គឺបវរកញ្ញាឥណ្ឌា Rachel Gupta កាលពីពេលថ្មីៗ ពត៌មានមួយនេះវាបានក្លាយជារឿងសើបនិងអង្រួនស្ថាប័ន MGIនៅលើប្រព័ន្ធផ្យព្វផ្សាយជាច្រើន ។ ជាក់ស្ដែង នៅថ្ងៃទី ៦ ខែមិថុនា នាង Safiétou Kabengele ដែលគេស្គាល់ថាជាបវរកញ្ញារងលេខ៣ ស្រាប់តែប្រកាលាលែងពីដំណែងជាផ្លូវការ តាមរយៈឃ្លិបវីដេអូនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។

បវរកញ្ញាបារាំងរូបនេះបានបង្ហោះវីដេអូឃ្លិបមួយទាំងនៅបណ្ដាញសង្គម TikTok និង Instagram អមដោយខេបសិនថា «បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនខែ ខ្ញុំជ្រើសរើសបង្កើតភាពច្បាស់លាស់ មិនមែនព្រោះតែខឹងទេ តែដោយសារខ្ញុំស្រលាញ់សន្តិភាព។ នៅក្នុងតម្លៃផ្ទាល់ខ្លួនរបស់អ្នក និងភាពជាស្ត្រីដែលខ្ញុំជិតក្លាយជា ប៉ុន្តែថ្ងៃនេះខ្ញុំកំពុងឈានជើងចូលទៅក្នុងជំពូកថ្មីមួយ ដែលខ្ញុំមានសេរីភាពពេញលេញក្នុងការនិយាយ។ ដើរតាមលក្ខខណ្ឌរបស់ខ្ញុំជាមួយមនុស្សដែលគោរពខ្ញុំ។ វាមិនមែនដោយសារតែអ្វីដែលខ្ញុំតំណាងនោះទេ។ ប៉ុន្តែដោយសារអត្តសញ្ញាណពិតរបស់ខ្ញុំ»។
លើសពីនេះទៀត លំដាប់រងលេខ៣ក៏បានបង្ហោះវីដេអូឃ្លីបពីរឿងរ៉ាវរបស់នាងឡើងវិញជាមួយនឹងចំណងជើងជាភាសាថៃដែលបកប្រែថា «តំណែងមិនបានធ្វើឲ្យខ្ញុំមានតម្លៃផ្ទាល់ខ្លួនទេ។ សូមអរគុណ MGI សម្រាប់ការធ្វើដំណើរនេះ ប៉ុន្តែខ្ញុំរងការអាម៉ាស់ ហើយមិនដែលបានទទួលការគោរពដែលសមនឹងទទួលបាននោះទេ»។
នៅក្នុងវីដេអូពេញដែលនាងបានបង្ហោះនោះ ខ្លឹមសារនៃអ៊ីមែលដែលនាងផ្ញើទៅ MGI ត្រូវបានបង្ហាញឲ្យដឹង ដែលជាភ្លើងចំបើងចុងក្រោយដែលនាំឲ្យនាងសម្រេចចិត្តចុះចេញពីតំណែង។ នាងបានចោទប្រកាន់អង្គការ MGI អំពីបញ្ហាសំខាន់ៗជាច្រើន ដោយអះអាងថាលោកណាវ៉ាត់បានប្រមាថនាងនៅក្នុងការផ្សាយផ្ទាល់ម្តង ដោយហៅនាងថាជាស្ត្រីដែលទាមទារចំណាប់អារម្មណ៍ ហើយនិយាយបង្កប់ន័យថា តិចនាងយកលុយរត់បាត់ទៅ។ ប៉ុន្តែនាងពន្យល់វិញថា មូលហេតុដែលនាងត្រឡប់មកប្រទេសកំណើតមុនពេលនោះ គឺដោយសារម្តាយនាងឈឺ ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេអនុញ្ញាតឲ្យមានការយល់ច្រឡំកើតឡើងដោយមិនពន្យល់ហេតុផលឲ្យច្បាសលាស់់។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ Safiethu បានអះអាងថា នាងបានក្លាយជាគោលដៅនៃការវាយប្រហារ ការប្រមាថ ទាំងក្នុងទម្រង់វីដេអូ និងបញ្ហាផ្សេងៗទៀត ប៉ុន្តែគ្មាននរណាម្នាក់មកពី MGI ចេញមុខការពារ ឬនិយាយការពិតនោះទេ។ បន្ទាប់ពីព្យាយាមទាក់ទងមនុស្សនៅក្នុងស្ថាប័ន ប៉ុន្តែត្រូវបានគេមិនអើពើហើយកាន់តែធ្វើឲ្យបញ្ហាអាក្រក់។ នាងអះអាងថា Teresa (អនុប្រធាន MGI) បានរារាំងនាងនៅលើ WhatsApp ហើយទាំង Teresa និង Boss Nawat បានឈប់តាមដាននាងនៅលើ Instagram ថែមទៀត។ ទោះបីជាមនុស្សនៅក្នុងស្ថាប័ននិយាយថា នាងនៅតែជាគ្រួសារ ប៉ុន្តែនាងមានអារម្មណ៍ថាមិនស្មោះត្រង់។ ដោយសារតែបណ្តាញទំនាក់ទំនងរបស់នាងត្រូវបានបិទសឹងទាំងអស់។
ម្ចាស់ជ័យលាភីលេខ៣ MGI បានបង្ហាញឲ្យទៀតដឹងថា មុននឹងប្រកាសអំពីបញ្ហានេះ នាងបានទុកពេលឲ្យភាគីស្ថាប័នចំនួន ៧២ ម៉ោង ដើម្បីចេញសេចក្តីថ្លែងការណ៍ផ្លូវការអំពីស្ថានភាពរបស់នាង។ ជាពិសេស ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមដែលថានាងត្រូវបានគេដកចេញពីតំណែង។ ប៉ុន្តែនៅពេលស្ថាប័ននានានៅស្ងៀម ដូច្នេះនាងក៏សម្រេចចិត្តដកខ្លួនចេញដោយខ្លួនឯងតែម្ដង។
Safiethu Kabengele បានបង្ហើបពីមូលហេតុដែលនាងជ្រើសរើសនិយាយអំពីបញ្ហានេះនៅថ្ងៃនេះ ដោយសារតែកំឡុងពេលមុនបវរកញ្ញា Christine Juliane Hinkle Opiaza ដែលជាលំដាប់រងលេខមួយនឹងគ្រងមកុដ Miss Grand International 2024 ជំនួស Rachel Gupta អាចថាស្ថាប័នកំពុងតែរវល់ជាមួយពិធី ដូច្នេះហើយទើបនាងជ្រើសរើសនិយាយនៅពេលនេះតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកណាវ៉ាត់ វាយបកទៅកាន់អតីតម្ចាស់មកុដ MGI ផាំងៗថា នាងមានក្លិនខ្លួននិងស្អុយក្លៀកខ្លាំង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ