Connect with us

សេដ្ឋកិច្ច

ហាងទំនិញ និងអាហារដ្ឋានជាង ៨០ បោះទីតាំង​បើកអាជីវកម្ម​នៅព្រលានយន្តហោះអន្តរជាតិ​តេជោ

បានផុស

នៅ

លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥​ថា ហាងលក់ទំនិញ អាហា​រដ្ឋាន​​ជាង ៨០ បានបើកអាជីវកម្មនៅក្នុង​អាកាសយានដ្ឋាន​អន្តរ​​ជាតិ​តេជោ ដែលនឹងគ្រោងដាក់ឱ្យដំណើការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ឆារស៍ វ៉ាន់បញ្ជាក់ថា៖ «ហាងទាំងខាងក្នុង និងខាងក្រៅជាង ៨០ បាន​ចុះកុងត្រា​ចប់សព្វ​គ្រប់អស់ហើយ ពេលនេះយើងមានប្រមាណ ១០០ ហាងទៀត ដែលគេចាប់អារម្មណ៍​ចង់ចូលមក​ ដែលយើងអត់មានទីតាំងអោយគេ អញ្ចឹងទេ យើងទុកនៅក្នុងបញ្ជីរង់ចាំជូនគាត់ ដើម្បី​ថា ថ្ងៃក្រោយបើមាននរណាចេញទៅ យើងឱ្យគាត់ចូលមក ហើយនៅពេលដែលយើងគូប្លង់ គឺយើងគិតថា ប៉ុណ្ណឹងសមរម្យហើយ តែជាក់ស្ដែងអ្នកដែលចង់បាន​ត្រូវការច្រើនជាងទីតាំង​ដែល​យើងមាន»។

ក្រុមហ៊ុនធំៗ ដែលបើកអាជីវកម្មដូចជាក្រុមហ៊ុន Lagardère Travel Retail SAS នៅបារាំង ​និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សំលៀក​បំពាក់ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ នៅព្រលានយន្ត​អន្តរជាតិតេជោ។

មន្ត្រីស្ថានទូតបារាំងចុះទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោថ្ងៃ ០៦ ខែមិថុនា ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ តម្លៃ ១ ៥០០ លានដុល្លារ សាងសង់លើផ្ទៃដី ២ ៦០០ ហិកតា សម្រេចការសាងសង់ ៩៩% ដែលអាចឱ្យយន្ត​ហោះខ្នាត​ធំឆ្លងទ្វីបចុះចតបាន។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពិធីសម្ពោធជាផ្លូវការ រៀបចំធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។

អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោ​នៅ​ជួរ​មុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដង លើសព្រលាន​បច្ចុប្បន្ន។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងមហាផ្ទៃ ប្រកាស​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្លង់​បង្គន់​អនាម័យ​ស្តង់ដារ​ប្រកប​ដោយ​បរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំង​ប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​ឌីប្លូមនៅថ្ងៃទី១នេះ ប្រព្រឹត្តិទៅល្អប្រសើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកឃួង ស្រេង ផ្តាំផ្ញើឱ្យសមាជិក​បក្ស ពង្រឹង​សាមគ្គីភាព​ឯកភាពផ្ទៃក្នុង បង្រ្កាបបទល្មើស ក្មេង​ទំនើង​ និងគ្រឿងញៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ខាយ ឃុនហេង ៖ មន្ត្រីរាជការ​និង​ប្រតិបត្តិករ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅខេត្តកំពត ទទួល​បាន​ចំណេះដឹង​ពី​គ្រឿងញៀន អេដស៍ និងApp NoDrug

ព័ត៌មានជាតិ៧ ម៉ោង មុន

សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនឡើងជាង៥,៣ពាន់

Sokha Hotels

ព័ត៌មានពេញនិយម