Connect with us

នយោបាយ

កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែង​ដែលប្ដឹងទៅ ICJ ទេ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់ថាខ្លួន​បានសម្រេច​ថានឹង​បញ្ជូន​បណ្ដឹងពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃនៅ​តំបន់​ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់​មុំ​៣ ទៅកាន់តុលាការ​យុត្តិធម៌អន្តរជាតិ ​ ហើយ​ក្នុងកិច្ច​ប្រជុំ​ព្រំដែន​ជាមួយ​ថៃ​នៅ​ថ្ងៃទី​១៤ មិថុនា ខាងមុខបញ្ហាទាក់ទង​នឹង​តំបន់​ទាំង​៤​ខាង​លើ​នឹង​មិនត្រូវ​ដាក់​ក្នុង​របៀបវារៈទេ ព្រោះទុកឱ្យ ICJ ជាអ្នកសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីថ្លែង​ការណ៍ចុះថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់ថា ការ​យក​ករណី​ព្រំដែន​កម្ពុជា-ថៃ ទៅ​តុលាការអន្តរជាតិ​គឺ​បង្ហាញ​ឆន្ទៈរបស់ខ្លួន​ក្នុង​ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​ដោយ​សន្ដិវិធី ដែលខុសពីការប្រើកម្លាំងវាយឆ្មក់ប្រដាប់អាវុធ​ចូលដោយបំពានក្នុង​ទឹកដីនៃ​រដ្ឋអធិបតេយ្យ។

ក្នុងសេចក្ដីថ្លែងការណ៍សរសេរថា៖ «រដ្ឋាភិបាលថ្កោលទោសប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយមិនញញើតដៃនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ រវាងប្រជាជាតិយើងទាំងពីរ»។

កម្ពុជា​បញ្ជាក់ថា​បើ​ថៃ​មិនសហការ​ក្នុង​ការ​ការ​បញ្ជូន​សំណុំរឿង​ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ​ក្ដីក៏​កម្ពុជា​នឹង​បន្តដំណើរ​ការ​ដោយ​ឯករាជ្យលើករណី​នេះ​ដែរ។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែ​មិថុនា រដ្ឋាភិបាលថៃថាមិនចង់មានការប្ដឹងផ្ដល់ទៅតុលាការទេ សុំត្រឹម​ការ​​ចរចា​រក​ដំណោះស្រាយ​ព្រំដែន​ជាមួយ​កម្ពុជា​ជា​លក្ខណៈ​ទ្វេភាគី​ដោយ​ប្រើ​យន្តការ គណៈ​កម្មការ​ព្រំដែន​ចម្រុះ (JBC) និង​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC)។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច យល់ថាការមិនចង់យកករណីព្រំដែន​ទៅ​តុលាការយុត្តិធម៌អន្តរជាតិព្រោះថៃ​ដឹង​ថា​ខ្លួន​នឹង​មិន​អាច​ឈ្នះក្ដីនេះទេ ព្រោះឯកសារភស្ភុតាង និងកិច្ចព្រមព្រៀងរឿងព្រំដែនដែលថៃខ្លួនឯងចុះហត្ថលេខាទទួលស្គាល់ត្រូវបានដាក់​តម្កល់នៅអង្គការសហប្រជាជាតិ​ហើយឯកសារ​ទាំង​នេះ​ហើយ​ដែល​តុលាការ​នឹង​យក​មក​ពិនិត្យ​មិនមែនជាឯកសារ​ដែល​ថៃ​ទទួលស្គាល់​តែឯកតោភាគី​ខ្លួន​ឯង​នោះ​ទេ។

លោកថា៖ «បើ​ថៃ​មិន​យល់​ព្រម​ក្នុង​ដំណើរ​ការ​ក្ដី​នេះ​ក៏​ដោយ​តែ​ ICJ មាន​សិទ្ធិ​ក្នុង​ការ​ត្រួតពិនិត្យ​ឯកសារ​ដែល​កម្ពុជា​បាន​ដាក់ ហើយ​បើ​មានភស្ភុតាង​អំណះអំណាង​គ្រប់គ្រាន់​គ្រប់ជ្រុងជ្រោយ​នោះ​គឹ​ ICJ និង​ពិចារណា។ ហើយ​លទ្ធផល​ក្នុងការ​ប្រកាសរបស់​ ICJ បើ​ថៃ​បដិសេធមិន​ទទួល​ស្គាល់​វា​នឹង​បង្ហាញ​ភាព​អាប់អោន​របស់​ថៃ​លើ​ឆាក​អន្តរជាតិ និង​បង្ហាញពី​ចរិតឈ្លានពានមក​លើ​កម្ពុជា»។

បញ្ហាព្រំដែន​ចំណុចប្រាសាទតាមាន់តូច តាមាន់ តាក្របី និងតំបន់​មុំ៣ បាន​ក្លាយជាបញ្ហា​រកាំរកូស​រវាង​កង​ទ័ព​ថៃ​ និង​កម្ពុជា​មក​ជាយូរ​មក​ហើយ​ រហូត​មាន​ការ​ឈ្លានពាន​ឆ្មក់​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ដែលធ្វើឱ្យស្ថានការណ៍​ព្រំ​ដែន​កាន់​តែ​កើន​កម្ដៅ​បន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា កាលពីថ្ងៃទី​៣ ខែមិថុនា បាន​ប្រកាសថាកម្ពុជា​នឹង​បញ្ជូន​ករណី​ជម្លោះ​នៅតំបន់ទាំង​៤​ទៅ​កាន់​តុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ចប់​បញ្ហាដែលរ៉ាំរ៉ៃនេះ និង​ត្រូវ​បាន​អង្គសមាជបោះឆ្នោត​គាំទ្រជាសំឡេងរួម​ឱ្យបន្តដំណើរការបណ្ដឹង​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ២៤ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២៩ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ៥៦ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម