Connect with us

ព័ត៌មានជាតិ

មន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ បន្តលុបបំបាត់សកម្មភាពជីករ៉ែអនាធិបតេយ្យ

បានផុស

នៅ

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ សហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រដ្ឋបាលស្រុករវៀង និងកងរាជអាវុធហត្ថស្រុករវៀង បានចុះបង្ក្រាប និងកាយលុបរណ្ដៅរ៉ែមាសអណាធិបតេយ្យនៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ នេះបើតាមសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងរ៉ែ និងថាមពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ មន្ទីរបង្រ្កាបអណ្តូងរ៉ែបញ្ឈរចំនួន ០៣រណ្តៅ ក្នុងនោះរណ្ដៅទី១ ទំហំ ១ម៉ែត្រ x ៣ម៉ែត្រ  ជម្រៅ ៣ម៉ែត្រ ចំណែករណ្ដៅទី២ ទំហំ ២ម៉ែត្រ x ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ រីឯរណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងរោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ។  ដោយក្រុមការងារជំនាញ កាយបំផ្លាញរណ្ដៅទាំង០៣  និងរោងស្នាក់នៅចោល។

ក្រសួងរ៉ែ និងថាមពល អះអាងថានឹងបន្តសកម្មភាពទប់ស្កាត់ និងលុបបំបាត់សកម្មភាពរ៉ែអនាធិបតេយ្យជាបន្តទៀត។

ជាថ្មីម្តងទៀត ក្រសួងរ៉ែ និងថាមពល អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយក្រសួង តាមរយៈការរាយការណ៍ពីរាល់សកម្មភាពសង្ស័យនៃការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យនានា តាមរយៈខ្សែទូរស័ព្ទលេខ ០៩៥ ៧២ ៧៧ ២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២២ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

Sokha Hotels

ព័ត៌មានពេញនិយម