សុខភាព
ក្រសួងសុខាភិបាល ចុះពង្រឹងសេវាសុខាភិបាល ជុំទី២ នៅបណ្ដាមន្ទីរពេទ្យបង្អែក ខេត្តកណ្ដាល
ក្រុមការងារជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យ បង្អែកស្រុក ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី បានចុះពិនិត្យការផ្តល់បម្រើសេវាសុខាភិបាលនៅ មន្ទីរពេទ្យបង្អែកកោះធំ មន្ទីរពេទ្យបង្អែកល្វាឯម មន្ទីរពេទ្យបង្អែកស្អាង មន្ទីរពេទ្យបង្អែករការកោង និងអង្គស្នួល ក្នុងខេត្តកណ្ដាល។

គោលបំណង នៃការចុះពិនិត្យនេះគឺ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ពីវឌ្ឍនភាព របស់អង្គភាពធៀបទៅនឹងជុំទី១ ព្រមទាំងបញ្ហាប្រឈមថ្មីៗដែលកើតមាន ដែលការចុះពិនិត្យនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ និងថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណើរចុះពិនិត្យការងារពង្រឹងសេវា ជុំទី២នេះ ក្រុមការងារបានជួបជាមួយថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកទាំងអស់ក្នុងទីតាំងនីមួយៗ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់គុណភាពសេវា មន្ទីរពេទ្យបង្អែក ឱ្យកាន់តែប្រសើរ ដើម្បី បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែ ប្រសើរឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា នេះគឺជាជុំទី២ ដែល ក្រុមការងារបានចុះពិនិត្យជួយពង្រឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុកទាំង៥ ខាងលើ ដែលជុំទី១ យើងបានចុះពិនិត្យកាលពីឆមាសទី៣ ឆ្នាំ២០២៣ ៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


